កម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍អណ្តូងប្រេងកាតថ្មីមួយទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត្តឲ្យក្រសួងរ៉ែ និងថាមពលធ្វើការជាមួយក្រុមហ៊ុនមួយ ដើម្បីអភិវឌ្ឍន៍អណ្តូងប្រេងកាតប្លុកតាឌី ដែលជាគំរោងថ្មី មួយ ដើម្បីទាញយកមកប្រើប្រាស់ធនធានរ៉ែ យកមកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍​ប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងឲ្យដឹងក្នុងពិធីបិទ​សន្និបាយបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ កាលពីថ្ងៃម្សិលម៉ិញនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដ៏ខ្ពងខ្ពស់ ក្នុងការអភិវឌ្ឍន៍គម្រោងធំៗចំនួន២ទៀត គឺការឈានទៅចុះកិច្ចព្រមព្រៀងជាមួយដៃគូរអភិវឌ្ឍន៍ អណ្តូងប្រេងកាតប្លុកឌី ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីការទាញយកប្រេងកាតពីប្លុកតាឌី ជាមួយក្រុមហ៊ុនណានៅឡើយទេ។

លោកស៊ុយ សែមបានបន្តថា ចំពោះវិស័យរ៉ែ និងប្រេងកាតវិញ គឺវិស័យរ៉ែបានដំណើ​រការយ៉ាងជោគជ័យ ក្នុងទ្រង់ទ្រាយដល់វិស័យសំណង់ក្នុងស្រុក ជាពិ​សេសវិស័យឧស្សាហកម្មស៊ីម៉ង់ មានរោងចក្រចំនួន៤កំពុងដំណើរការ ដោយអាចផលិតបានស៊ីម៉ង់ត៍ បានចំនួន៧លានតោនក្នុងមួយឆ្នាំ។ចំណែកវិស័យប្រេងកាត យើងនិងបានត្រៀមលក្ខណៈសម្បត្តិ  ដើម្បីផលិតប្រេងឆៅនៅឆ្នាំ២០១៩ និងការឆ្ពោះទៅបង្កើត នូវខឿនឧស្សាហកម្មគីមីប្រេងកាត និងប្រភពថ្មីនៃថាម​ពល គឺរោងចក្រ​ចម្រាញ់ប្រេងកាត និងគម្រោងបំពង់វិនិយោគបំពង់បង្ហូប្រេង។

កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានចុះហត្ថលេខា ជាផ្លូវការជាមួយក្រុមហ៊ុន KRISENERGY ដើម្បីចាប់ផ្តើមទាញយកប្រេងពីប្លុកAរបស់កម្ពុជា ដែលរំពឹងថា កម្ពុជានឹងទទួលបានចំណូលពីធនធានប្រេងកាត ប្រមាណ៥០០លានដុល្លារ​ក្នុងមួយឆ្នាំ ហើយតំណក់ប្រេងកម្ពុជាតំបូង នឹងទទួលបាននៅចុងឆ្នាំ២០១៩ខាងមុខនេះ។

លោកស៊ុយ សែមបានបន្តថា រហូតមកទល់ពេលនេះ កម្ពុជាជិតឈានដល់ដំណាក់កាលប្រមូលផល ពីធនធានរ៉ែរបស់កម្ពុជាដ៏សម្បូរបែបហើយ ខណៈទុន​វិនិយោគក្នុងវិស័យនេះ ដែលបានវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិកើនឡើងដល់ជាង១៣០០លានដុល្លារ ហើយរាជរដ្ឋាភិបាលកាលពីឆ្នាំមុនបានទទួលចំណូលពីធនធានរ៉ែប្រមាណ១៨លានដុល្លារអាមេរិក។

លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ព់ស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ធនធានរ៉ែរបស់កម្ពុជាមានភាពសម្បូរ​បែប និងអាចទាញយកមកប្រើប្រាស់ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិបាន ហើយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីទាញយកមកប្រើ​ប្រាស់ធនធានទាំងនោះឲ្យមានប្រសិទ្ឋិភាព និងចំគោលដៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here