ក្រុមហ៊ុនអចលនទ្រព្យមីយ៉ាន់មាចាប់ផ្តើមឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែធ្វើពិពិធកម្ម ខណៈក្រុមហ៊ុនមកពីប្រទេ​សកាន់តែច្រើនបានឈានជើងចូលទីផ្សារកម្ពុជា ដើម្បីចាប់យកឳកាសមាសពីទីផ្សារ ដែល​កំពុងមានការរីកចម្រើនដ៏លឿននេះ។

ជាក់ស្តែងក្រុមហ៊ុន​មកពី​មីយ៉ាន់ម៉ា បានសម្រេចចូលមកកាន់ទីផ្សារកម្ពុជា ដោយវិនិយោគលើ​សណ្ឋាគារ និង​កាស៊ីណូ​នៅ​កម្ពុជា។ ក្រុមហ៊ុន Gobo East Entertainment Hotel & Casino បានវិនិយោគនៅ​ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​ការវិនិយោគ​របស់​វិនិយោគិន​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ ដែលមានទុនវិនិយោគក្នុង​តម្លៃ​ជាង​១៣លាន​ដុល្លារអាមេរិក ហើយបានបើកដំណើរការកាលពីសប្តាហ៍មុន។

ក្រុមហ៊ុននេះបានសាងសង់សណ្ឋាគារ និង​កាស៊ីណូ​ប្រណីត​​កម្ពស់​៥​ជាន់ ​ស្មើ​នឹង​ ១២៣​បន្ទប់ ដែល​មាន​បំពាក់​នូវ​គ្រឿងសង្ហារិម និង​ឧបករណ៍​ទំនើបៗ​។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច លោកស្រី ម៉ែន សំអន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធគំរោងខាងលើនេះ​បានមាន​ប្រសាសន៍​ថា​ ការរីកលូតលាស់​នៃ​សំណង់​អគារ​ទាំងអស់​នេះ ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការរីក​លូតលាស់ និង​ទំនុក​ចិត្ត​របស់​វិនិយោគិន​បរទេស​ចំពោះ​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here