ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានវិនិយោគលើអាគារខុនដូ និងក្រុមហ៊ុនជាច្រើនទៀតបានបង្ហើបពីយុទ្ឋសាស្រ្តក្នុងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់។
លោកឧកញ៉ាបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្ត ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យលោកក្លាយជាអ្នកមានក្នុងវិស័យនេះ។
លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។
នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគលើវិស័យដីធ្លី”។
លោកឧកញ៉ាសៀ រិទ្ឋីបច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោងThe Bridge, The PeAk ទទួលបានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះThe Palmស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រមាណ១,០០០លានដុល្លារអាមេរិក៕
[…] From: https://dailypostjob.com/%E1%9E%85%E1%9E%84%E1%9F%8B%E1%9E%91%E1%9E%B7%E1%9E%89%E1%9E%8A%E1%9E%B… […]