ដំណឹងល្អ៖ ក្រុមហ៊ុនកម្ពុជា ចិនត្រៀមសង់កំពង់ផែធំមួយនៅខេត្តកំពត

0

ភ្នំពេញ៖ ក្រុមហ៊ុនទ្រីភាពគ្រុបរបស់កម្ពុជា និងក្រុមហ៊ុនចិនមកពីខេត្តគ័ងស៊ីប្រទេ​សចិន ត្រៀមចាប់ផ្តើមសាងសង់កំពង់ផែរទឹកជ្រៅ ដើម្បីជម្រុញការដឹកជញ្ជូននាវាសមុទ្រ ដែលអាចផ្ទុកទំនិញចាប់ពី១ពាន់ ទៅ៣ពាន់តោនអាចចូលចតផ្ទេរនិងផ្ទុកទំនិញបាន។

អគ្គនាយកក្រុមហ៊ុនទ្រី ភាពគ្រុបលោកឧកញ៉ា ទ្រី ភាពបានថ្លែងក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការស្តីពី កំពង់ផែខេត្តកំពតរវាងក្រុម​ហ៊ុនកំពង់ផែរអន្តរជាតិ នៃខេត្តគ័ងស៊ីប្រទេសចិន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះថា ការបង្កើតកំពង់ផែរនៅក្នុងខេត្តកំពត គឺមានគោលបំណងជម្រុញ វិស័យដឹកជញ្ជូនតាមផ្លូវឲ្យកាន់តែទូលាយ ក្នុងការធ្វើពាណិជ្ជកម្មរួមគ្នារវាងប្រទេសកម្ពុជា ចិន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ជាពិសេសការចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចសង្គមផងដែរ។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនទាំងពីរ ចាប់ផ្តើមសិក្សាសាងសង់កំព​ង់​ផែទឹកជ្រៅមួយ ក្នុងដំណាក់កាលដំបូង ហើយគំរោងនេះក៏អាចផ្តល់ការងារចំនួន៥០០កន្លែង នៅក្នុងដំណាក់កាលចាប់ផ្តើម ហើយចំនួននឹងអាចកើនឡើងដល់១៥០០កន្លែងបន្ថែមទៀត នៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំន​ង​ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិកា​រ​កិច្ចលោកជំទាវម៉ែន សំអនបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិននៅពេលនេះ បានបញ្ជាក់ពីការលូតលាស់ឥតឈប់ឈរ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើលោក និងជាប្រទេសទី១ ដែលបានផ្តល់ជំនួ​យធំជាងគេដល់កម្ពុជា និងជាប្រភពនៃអ្នកវិនិយោគទុនបរទេសដ៏មានសក្តានុពល ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត និងក៏ជាប្រទេសដែលមានចំនួនភ្ញៀវទេសចរដ៏ច្រើនដែលកំពុងមកទស្សនាកម្ពុជាផងដែរ។

លោកជំទាវបន្តថា ការសម្រេចចិត្តសាងសង់កំពង់ផែរអន្តរជាតិ នៅខេត្តកំពតនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តនេះជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត ដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា។ ការអភិវឌ្ឍន៍កំពង់ផែ មិនអាចធ្វើឡើងតែឯកឯងបានទេ ពោលគឺត្រូវអភិវឌ្ឍន៍ជាអន្តរវិស័យ ដែលពាក់ព័ន្ធជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ជាមួយផ្លូវដែក និងសន្តិសុខជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here