ដំណឹងល្អ! ស្ពានបាឡេឆ្លងកាត់ទន្លេសាបនៅតំបន់ជ្រោយចង្វារជិតបើកឱ្យឆ្លងហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ រហូតមកដល់ពេលនេះ ការសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបកណ្តាលក្រុងភ្នំពេញ ចេញពីផ្លូវជាតិលេខ ៥ ចំណុចគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារដើម្បីឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ជំនួសស្ពានជ្រោយចង្វារចាស់ ដែលបានបិទចរាចរដើម្បីធ្វើការជួសជុលនោះ សាងសង់សម្រេចបាន ៩០ភាគរយ ហើយ គ្រោងនឹងដាក់អោយដាក់ឪ្យដំណើរបណ្តោះអាសន្នក្នុងពាក់កណ្តាលខែក្រោយនេះ ។

តំណាងកម្មករម្នាក់ដែលកំពុងតភ្ជាប់ដែកស្ពាន សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់អោយគេហទំព័រ propertyarea.asia បានអោយដឹងថា កម្មករកំពុងមមាញឹកធ្វើទាំងទាំងថ្ងៃដើម្បីអោយហើយក្នុងអំឡុងខែឧសភា ពោល គឺក្នុងពាក់កណ្តាលខែក្រោយនេះ អោយហើយរួចរាល់ដើម្បីដាក់អោយដាក់ដំណើរការជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរឆ្លងកាត់ ព្រោះថាក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នចរាចរណ៍មមាញឹក ជាពិសេសស្ពានជ្រោយចង្វារទី ១កំពុងធ្វើការជួយជុល ហើយដាក់អោយដំណើរតែស្ពានតែមួយធ្វើអោយមានកកស្ទះជារៀងរាល់ថ្ងៃ។ ចឹងនៅពេលស្ពានបានឡេនេះសាងសង់បញ្ចប់នឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណបានច្រើនជំនួសអោយស្ពានជ្រោយចង្វារចាស់។

លោក ធារ៉ា អ្នកលក់បន្លែតាមម៉ូតូ បានអោយដឹងថា នៅពេលស្ពានបានឡេនេះ សាងសង់រួចហើយនោះ នឹងមានភាពងាយស្រួលសំរាប់លោកក្នុងការដឹងបន្លែរឆ្លងកាត់ទៅលក់នៅត្រើយសង្ខាង និងកាត់បន្ថយពេលវេលាក្នុងការជិះបំវាងផ្លូវឆ្ងាយ និងកកស្ទះចរាចរណ៍។
លោកក៏បានស្នើរដល់រដ្ឋាភិបាលអោយគិតគូបន្ថែមទៅលើការសាងស់ស្ពានអោយបានច្រើនដើម្បីសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។

ស្ពានបាឡេដែលកំពុងស្ថាបនានេះតាមគម្រោងចំណាយថវិកាចំនួន៥ លានដុល្លារ ស្ពាននេះមានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្របានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ គឺទទួលការសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here