តើបើកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុមួយត្រូវធ្វើដូចម្តេច?

0
Estate agent shaking hands with customer after contract signature

ដោយដួង ចន្រ្ទា

ភ្នំពេញ បច្ចុប្បន្នអាជីពជាភ្នាក់ងារអចលនទ្រព្យ ឬការធ្វើជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាមុខរបរពេញនិយមមួយ ប៉ុន្តែបើអ្នកចង់បើកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុត្រូវការឯកសារ និងចំណាយប៉ុន្មាន ជារឿងសំខាន់ត្រូវដឹងផងដែរ។

អ្នកជំនាញក្នុងវិស័យនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ ឧសភានេះថា អ្នកចង់បើកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ត្រូវសុំអាជ្ញាប័ណ្ណនៅក្រសួងពាណិជ្ជកម្ម ដែលត្រូវការឯកសារទាក់ទង នឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង ដូចជា ទី១ អត្តសញ្ញាណប័ណ្ណ និងលិខិតថ្កោលទោស ទី២ ត្រូវប្រាប់គេកន្លែងដាក់ “មុខរបរ” គឺត្រូវប្រាប់គេថា ផ្តល់សេវាទិញលក់ ជួលអចលនវត្ថុ ទី៣ ត្រូវសុំប័ណ្ណប៉ាតង់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា ទី៤ ត្រូវសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវអាជ្ញាប័ណ្ណចំនួនពីរដូចជា អាជ្ញាប័ណ្ណជាក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងអាជ្ញាប័ណ្ណវិញ្ញាបនបត្រអចលនវត្ថុ សម្រាប់បុគ្គល។

ក្រៅពីនេះអ្នកស្នើសុំត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្រជំនាញអចលនវត្ថុ ឬប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដែលបញ្ជាក់ពីក្រុមហ៊ុនណាមួយ។

អ្នកជំនាញបានបន្តថា ការរៀបចំ និងទទួលបានឯកសារក្រុមហ៊ុនទាំងអស់ត្រូវចំណាយរយៈពេលប្រមាណពីរខែ និងចំណាយប្រាក់ប្រមាណ២៥០០ដុល្លារអាមេរិក ឬតិចជាងនេះអាស្រ័យលើទំនាក់ទំនងល្អរវាងមន្រ្តី និងអ្នករត់ការឯកសារនានា ព្រោះតម្លៃ​នៅក្នុងតារាងកំណត់ដោយរដ្ឋាភិបាល មានចំនួនតិចជាងនេះ។

បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ជិត២០០កំពុងដំណើរការនៅកម្ពុជា ដោយចំនួននេះមិនទាន់រាប់បញ្ចូល ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here