តោះស្វែងយល់ពីសក្តានុពលនៃខណ្ឌដូនពេញ

0

ដោយ វុត្ថា
ភ្នំពេញ៖ ជាខ័ណ្ឌមួយស្ថិតក្នុងចំណោមខ័ណ្ឌដែលមមាញឹក និងមានសកម្ម សេដ្ឋកិច្ចរស់រវើកជាងគេ ខ័ណ្ឌដូនពេញ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេញប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុចំណោមខណ្ឌទាំង១២ និងជាខ័ណ្ឌមួយក្នុងចំណោម៤ ដែលមានការអ ភិវឌ្ឍលឿនជាងគេ ខ័ណ្ឌនេះមានការរីកចម្រើន ស្ទើតែគ្រប់វិស័យរួមមានអគារសំណង់ អគារខ្ពស់កប់ពពក ខុនដូ ធនគារ អគារការិយាល័យ និងសណ្ឋាគារជាដើមបានដុះជាហូហែនៅប្រកមាត់ទន្លេ និងនៅក្នុងកណ្តាលខណ្ឌទាំងមូល។


លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ឲ្យគេហទំព័រPropertyarea.asiaដឹងនាព្រឹកថ្ងៃទី១ មិនានេះថា មានកត្តាជាច្រើនដែលបណ្តាលឲ្យខណ្ឌមានការរីកចម្រើន ដូចមានសន្តិភាព ក្នុងសុវត្ថិភាពក្នុងខណ្ឌទាំងមូល ជាពិសេសសាលារាជធានីភ្នំពេញ បានខិតខំលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិគិន និងអ្នករកស៊ីតូចធំអោយមកបណ្តាក់ទុនរកស៊ីក្នុងតំបន់នេះជាបន្តបន្ទាប់។

លោកបន្តថា “ជាការពិតខណ្ឌដូនពេញ មានការរីកចម្រើនខ្លំាង បន្ទាប់ពីខណ្ឌ២ផ្សេងទៀតក្នុងក្រុងភ្នំពេញ ដោយអ្នកវិនិយោគភាគច្រើនប្រាថ្នាចង់វិនិយោគក្នុងតំបន់នេះ”។


ជាក់ស្តែងតំបន់នេះ មានសំណង់ហេដ្ឋាចរនាសម្ព័ន្ធ អគាខ្ពស់ៗជាច្រើនបានដុះជាបន្តបន្ទាប់ ហើយនៅខាងមុខនេះ តំបន់នេះនឹងមានអគារដុះឡើងចាប់ពី១១០ជាន់ឡើង ស្ថិតនៅបណ្តោយមាត់ទន្លេ ដែលវិយោគដោយក្រុមហ៊ុនចិន និង ក្រុមហ៊ុន Royal Group របស់អ្នកឧញ៉ា គិត ម៉េង ។ លោកបញ្ជាក់ទៀតថា បើអគារខ្ពស់កប់ពកទាំងពីរនេះ ដុះឡើងនោះតំបន់ខណ្ឌដូនពេញ នឹងមានគារខ្ពស់ច្រើនជាង និងខ្ពស់កប់ពពកក្នុងតំបន់អាស៊ានទាំងមូល។

យ៉ាងណាក៏ដោយលោករំពឹងថា គម្រោងទាំងពីនេះ នឹងលេចចេញជារូបរាង្គ ហើយអជ្ញាធរខណ្ឌ នឹងខិតខំសម្របសម្រួលទាំងសេវាសន្តិសុខ សណ្តាប់ និងរបៀបរៀបរយជូន ដល់អ្នកវិនិទុនគ្រប់រូប ដែលមកមកបណ្តាក់ទន់រកស៊ីក្នុងតំបន់មួយនេះ។


លោកសុខ ពេញវុធបានបញ្ជាក់ថា ខណ្ឌដូនពេញ គឺតំបន់ប្រមូលផ្តុំនូវអ្នកវិនិយោគជាតិ អន្តរជាតិ និងទេសចរណ៍មកទស្សនា ដូច្នេះហើយការបោះទុនវិនិយោគលើវិស័យសេវាកម្ម ពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ាកល្បីៗជាច្រើនបានហូមកតំបន់នេះ ដែលធ្វើឲ្យតំបន់នេះ ទាំងមូលមានការរីករីកមុខ រីកមុខមាត់បង្អួតភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here