ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុអាចឲ្យយន្តហោះកាន់តែធំចុះចតបាន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ នឹងពង្រីកខ្សែរត់ដំណាក់កាលទី២ នៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីអនុញ្ញាត្តឲ្យយន្តហោះកាន់តែធំជាងមុនអាចចុះចតបាន។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ព្រលានយន្តហោះអន្តរជាតិ​កងកេង ខេត្តព្រះសីហនុនឹងពង្រីកផ្លូវរត់បន្ថែមទៀត ដោយពង្រីកផ្លូវរត់ពី២៨០០ម៉ែត្រ ទៅ៣២០០ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យយន្តហោះម៉ាក Airbus777 និងយន្តហោះ​ Boing330 ដែលផ្ទុកអ្នកដំណើរចន្លោះពី៣០០ ទៅ៣៥០នាក់អាចចុះចតបាន។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទុនវិនិយោគពង្រីកព្រលានយន្តហោះថ្មីនេះនៅឡើយទេ។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការជួសជុលពង្រីកខ្សែរត់ និងស្ថានីយ៍ទទួលអ្នកដំណើរដំណា​ក់កាលទី១បានបញ្ចប់ហើយ ខណៈព្រលានយន្តហោះនេះកាន់តែមានស​កម្មភាពកាន់តែសកម្ម ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកា​សចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៥បានហោះហើរជាប្រចាំ មកកាន់ព្រលានយន្តហោះនេះហើ​យចំនួននេះ មិនទាន់រាប់បញ្ចួលពីក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរម្តង​ម្កាលនៅឡើយទេ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងទទួ​លស្គាល់ថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុពិតជាមាន​សកម្មភាពមមាញឹកខ្លាំងធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារគោលនយោបាយបើក​ចំហជើងមេឃរបស់សម្តេចតេជោ បានធ្វើឲ្យវិស័យអាកាសចរណ៍មានការរី​កចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដោយបច្ចុប្បន្នទីផ្សារអ្នកដំណើរតាមផ្លូវអាកាសបា​នកើនឡើងខ្ពស់ជាងផ្លូវគោក និងផ្លូវទឹក។

លោកបន្តថា ការពង្រីកព្រលានថ្មីបន្ថែមទៀត នឹងធ្វើឲ្យព្រលាននេះក្លាយជា​ព្រលានយន្តហោះធំមួយនៅក្នុងប្រទេស និងជាព្រលានមួយអាចតភ្ជាប់ជាមួ​យនឹងព្រលានយន្តហោះថ្មីមួយទៀតនៅខេត្តកោះកុង ដែលវិនិយោគដោយក្រុម​ហ៊ុន Tianjing Union Development Group។ លោកបន្តថា ក្រុមហ៊ុននេះទទួលបានដីសប្បទានពីរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឈន៍នៅប្រជុំកោះស្តេច សម្រាប់ ពង្រីកសក្តានុពលគ្រប់វិស័យនៃសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា “ក្រុមហ៊ុននេះវិនិយោគលើគំរោងជាច្រើន ដូចជាព្រលានយន្ត​ហោះ កំពង់ផែអន្តរជាតិ អចលនទ្រព្យ រមណីយដ្ឋានជាដើម ដែលធ្វើឲ្យខេត្តតំបន់ឆ្នេរកាន់តែពង្រីកសក្តានុពលកាន់តែខ្លាំងនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here