លោក Jack Ma ចង់ចាប់យកផ្នែកអ្វីនៅក្នុងទីផ្សារដ៏ធំរបស់ថៃ?

0

ដោយ វុត្ថា

ភ្នំពេញ៖ តើមហាសេដ្ឋីចិន Jack Ma អគ្គនាយកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ចង់ធ្វើអ្វីបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសថៃ ដែលកំពុងមានភាពរីកចម្រើននេះ? វាជាសំណួរមួយ ដែលនឹងផ្តល់ចម្លើយដោយមហាសេដ្ឋីរូបនេះ ដែលនឹងទស្សនកិច្ចនៅប្រទេ​សថៃនាចុងសប្តាហ៍នេះ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba គឺ លោក Jack Ma នឹងធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃសុក្រចុងសប្តាហ៍នេះដើម្បីជួបជាមួយរដ្ឋាភិបាលថៃ ដើម្បីពិភាក្សាអំពីការវិនិយោគនាពេលអនាគតរបស់ក្រុមហ៊ុនយក្សអេឡិកត្រូនិករបស់លោក នៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើតនៃប្រទេសថៃ។

តំបន់សេដ្ឋកិច្ចភាកខាងកើតនៃប្រទេសថៃ (Thailand Eastern Economic Corridor (EEC) Scheme) ត្រូវបានគេបង្កើតឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មជំនាន់ក្រោយ ដោយអនុលោមតាមគោលនយោបាយរបស់ថៃ។

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ថៃ លោក Uttama Savanayana បាននិយាយថាក្រុមហ៊ុន Alibaba នឹងធ្វើការវិនិយោគនៅក្នុងខេត្ត Chachoengsao ដែលជាខេត្តមួយ ក្នុងចំណោមខេត្តបីនៃតំបន់ EEC។ យ៉ាងណាក៏ដោយក្រុមហ៊ុននឹងប្រកាសលម្អិតបន្ថែមទៀតនៅពេលក្រោយ។

ក្រុមហ៊ុន Alibaba ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មជាមូល   ដ្ឋានសម្រាប់ប្រតិបតិ្តការពាណិជ្ជកម្មអេឡិចត្រូនិច មិនត្រឹមតែនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែគំរោងនេះក៏រួមបញ្ចូលបណ្តាប្រទេសនៅជុំវិញប្រទេសថៃ​ដូចជាប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាមទៀតផង។

រដ្ឋាភិបាលថៃរំពឹងថា “ការវិនិយោគពីសំណាក់ក្រុមហ៊ុនយក្សនេះ នឹងលើកទឹកចិត្តបន្ថែមទៀត សម្រាប់ការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ឲ្យមកវិនិយោគក្នុងតំបន់់នេះ”។

លោក Uttama បានបន្តថា ក្រុមហ៊ុន Huawei Technologies Co ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្ស ក៏កំពុងរៀបចំផែនការជាមួយរដ្ឋាភិបាលថៃផងដែរទាក់ទងនឹងគម្រោងពង្រីកអាជីវកម្មនៅក្នុង EEC នេះដែរ ។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន Huawei ចង់បើកមជ្ឈមណ្ឌលពិ​សោ​ធន៍ឌីជីថលទី២នៅ តំបន់ EEC បន្ទាប់ពីបានបើកលើកទី១ នៅក្នុងទីក្រុងបាងកកកាលពីឆ្នាំមុន”។

ក្រុមហ៊ុន Huawei ក៏ចាប់អារម្មណ៍លើគម្រោងទីក្រុងឆ្លាតវៃ របស់រដ្ឋាភិបាល (smart city scheme) ដែលមានគោលបំណងជំរុញ ការផលិតបច្ចេកវិទ្យា និងការច្នៃប្រឌិត។ តាមសេចក្តីរាយការណ៍បញ្ជាក់ថា ក្រុមហ៊ុននេះកំពុងសិក្សាពីលទ្ធភាពដើម្បីបញ្ចប់គម្រោងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here