អស្ចារ្យៈក្រុមហ៊ុនយក្សចិនប្រកាសគំរោងតម្លៃ៥០០០លានដុល្លារនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យយក្សមានមូលដ្ឋាននៅប្រទេសចិនPrince Real Estate Group ដែលបាននិងកំពុងផ្លាស់ប្តូរមុខមាត់កម្ពុជា តាមរយៈគំរោងដ៏អស្ចារ្យរបស់ខ្លួនបានប្រកាសចំណាយទុន​៥០០០លានដុល្លារបន្ថែមទៀត ដើម្បីវិនិយោគនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ក្នុងឳកាសខួប៣ឆ្នាំ ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យដែលក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជា ក្រុមហ៊ុននេះបានឲ្យដឹងលើគេហទំព័របស់ខ្លួនថា ផ្សារទំនើបព្រីនស៍ ស៊ូភើម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹន បេ ក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។

ចំណែកឯគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី គម្រោងព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភីផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនសរុបរហូតដល់ ៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើនេះ។

ក្រុមហ៊ុនPrince Real Etate Groupបានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រៅអំពីគម្រោងដែលកំពុងសាងសង់ ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ក៏បានទិញដីបម្រុងសម្រាប់អភិវឌ្ឍគម្រោងនានាដូចជាគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស៍ ហេបភី ផ្លាហ្សា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ខូលីណឹន បេ គម្រោងព្រីនស៍ ថាម ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងព្រីនស៍ ស្មាត ស៊ីធី។ល។ ដែលមានផ្ទៃដីបម្រុងសរុបជាង៣លានម៉ែត្រការ៉េ ទុកសម្រាប់អភិវឌ្ឍគម្រោងនានាទំហំសរុប៥លានម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here