អាគារGold Tower42កំពុងពន្លឿនការសាងសង់ដើ​ម្បីបញ្ចប់តាមផែនការ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ការសាងសង់អាគារ Gold Towerកំពស់៤២ជាន់តម្លៃទឹកប្រាក់២៤០លានដុល្លារ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួនដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

តាមគំរោងអាគារពាណិជ្ជកម្មដ៏លេចធ្លោមួយ នៅកណ្តាលក្រុងភ្នំពេញនេះ គ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៩។ នេះបើតាមអគ្គនាយកក្រុមហ៊ុន Hongtao Decoration ។

លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOOប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារនេះបានចំណាយប្រាក់សាងសង់អស់១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាង​មុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើ​ប អាគារការិយាល័យ ខុនដូសរុបចំនួន៣៩៩យូនីត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOOបានចុះកិច្ចព្រមព្រៀងដើម្បីសាងសង់បញ្ចប់អាគារនេះ នៅចុងឆ្នាំ២០១៩ខាងមុខជាមួយក្រុមហ៊ុនផ្នែករចនាគឺក្រុម​ហ៊ុន Hongtao Decoration,និងក្រុមហ៊ុនសាងសង់ឈ្មោះ Waiman construction& Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន។

អាគារ Gold Tower42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ ត្រឹមជាន់ទី៣១នៃអាគារកំពស់៤២ជាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here