អូស្រ្តាលី៖ ទីក្រុង Melbourne នឹងរំលេចស្ថាបត្យកម្មអស្ចារ្យជាងគេ

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសអូស្រ្តាលីដែលស្ងប់ស្ងៀមជាយូរមកហើយ នឹងបង្ហាញពីស្ថាបត្យកម្មដ៏អស្ចារ្យថ្មីមួយរបស់ខ្លួននាពេលខាងមុខ តាមរយៈគំរោងសាងសង់ Super Slender នាទីក្រុងMelbourne

គម្រោងសាងសង់អគារ Super Slender ត្រូវបានគេសើ្នរអោយមានការសាងសង់នៅក្នុងតំបន់មួយក្នុងទីក្រុង Melbourne។ ក្រុមហ៊ុន Royal Society of Victoria គឺជាម្ចាស់តំបន់ ដែលគ្រោងសាងសង់អគារនេះ នៅតាមបណ្តោយផ្លូវ La Trobe និង Victoria បានប្រកាសស្នើរសាងសង់កាលពីថ្ងៃសៅរិ៍នូវអគារនេះ ក្នុងកម្រិតកម្ពស់៣៣០ម៉ែត្រ។

ប្រសិនបើត្រូវបានអនុម័តជាផ្លូវការ ពីរដ្ឋាភិបាលអូស្ត្រាលីមែននោះ អគារនេះនឹងមានកំពស់ខ្ពស់ជាង,ម៉ែត្រដែលជាអាគារខ្ពស់បំផុត នៅប្រទេសអូស្រ្តាលីនៅត្រីមាសទី១ក្នុងតំបន់ Gold Coast ហើយជាអគារខ្ពស់បំផុតរបស់ទីក្រុងមែលប៊នបន្ទាប់ពីអគារ Eureka ដែលមានកម្ពស់២៩៧ម៉ែត្រ។

នាយកក្រុមហ៊ុនអភិវឌ្ឍន៍អគារនេះ លោក David Zermanបានរំពឹងថាប្រាក់ដែលបានមកពីការលក់អាផាតមិននៅក្នុងអគារជាន់ទី៦០ ដែលត្រូវបានគេហៅថាMagic នឹងធានាដល់អនាគតហិរញ្ញវត្ថុរបស់អង្គភាព និងការងាររបស់ខ្លួនដើម្បីលើកកម្ពស់វិទ្យាសាស្រ្ត។

អគារខ្ពស់ជាងគេក្នុងទីក្រុងនេះ គ្រោងសាងសងនៅលើទំហំដីប្រហែលកន្លះហិតាដែលជាកន្លែងអតិតទីលានហាត់កីឡាវាយកូនបាល់ និងការិយាល័យឧតុនិយមជាស្ថានីង្កេតអាកាសធាតុរបស់ទីក្រុងកាលពីបីឆ្នាំមុន

លោក David Zerman បាននិយាយថា នៅពេលសាងសង់បញ្ចប់អគារនឹងរកបានប្រាក់ចំណូលបានជាង១០លានដុល្លារ ពីការលក់ផ្ទះល្វែងនៅក្នុងអគារនេះ។បន្ថែមពីនេះមានគេហដ្ឋាន ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌនៅលើតំបន់ជិតខាង ដែលអាចបង្កើតបានជាមជ្ឈមណ្ឌលទំនាក់ទំនងវិទ្យាសាស្ត្រថ្មី និងមានហាងកាហ្វេជាច្រើននៅក្នុងតំបន់នេះផងដែរ។

ស្ថាបត្យករសំណង់ លោកBradyបានថ្លែងថា អគារដែលបានស្នើសុំនេះគឺត្រូវបានធ្វើទៅតាមលក្ខណៈបច្ចេកទេស ស្របតាមស្តងដាខ្ពស់ធានាអាគារអោយមានគុណភាព

ក្រុមហ៊ុនRoyal Society of Victoria ត្រូវបានបង្កើតឡើងនៅឆ្នាំ៨៥៤ ជាក្រុមហ៊ុនឯកជនមួយ ដែលមានគោលដៅលើកទឹកចិត្ត ដល់ការស្រាវជ្រាវវិទ្យាសាស្រ្តរបស់ពលរដ្ឋអូស្ត្រាលី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here