កម្ពុជាមានមហិច្ឆតាក្លាយជាមហាអំណាចសង្វាក់ផលិតកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ រដ្ឋាភិបាលកម្ពុជា កំពុងមានមហិច្ឆតាប្រែក្លាយប្រទេសនេះ ជាមហាអំណាចខ្សែសង្វាក់ផលិតកម្ម ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំនើន​សេដ្ឋ​កិច្ចរបស់ខ្លួនបន្ថែមទៀត។

លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ឋសភាបានថ្លែងក្នុងពិធីប្រកាសបើកវេទិកាបណ្តុំ នៃខ្សែសង្វាក់អាស៊ាន ឆ្នាំ២០១៨ ប្រារព្ធនៅរាជធានីភ្នំពេញរសៀលថ្ងៃទី៧ មីនា ២០១៨ កន្លងមក ថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យគម្រោង Entapay ក្លាយជាគម្រោងខ្សែសង្វាក់ដំបូង ដែលទទួលបានការអនុញ្ញាត ឲ្យផ្សព្វផ្សាយផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។លោ​កជំទាវបន្តថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុកម្រិតខ្ពស់បំផុ​តក្នុងពិភពលោក រួមជាមួ​យនឹងស្ថានភាពពិតប្រាកដនៃប្រទេសកម្ពុជា​ នឹងអាចជម្រុញដោយប្រសិទ្ធិ​ភាព ដើម្បីជំរុញឧស្សាហកម្មខ្សែសង្វាក់ នៃប្រទេសកម្ពុជាមានការអភិវឌ្ឍឆ្ពោះទៅមុខ និងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាកើន​ឡើង ហើយចំពោះ”ផ្លូវអភិវឌ្ឍន៍”ដ៏ល្អរវាងប្រ​ទេ​សចិន និងកម្ពុជារដ្ឋាភិបាលកម្ពុជា នឹងទទួលស្គាល់ពេញលេញនិងគាំទ្រជានិច្ច។

ការប្រារពវេទិកានេះ ដើម្បីជំរុញឲ្យអ្នកវិនិយោគកម្ពុជា ចិនអាចធ្វើការរូមគ្នា ដើម្បីបង្កើនខ្សែសង្វាក់ផលិតកម្មផលិតនៅកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាជាមហាអំអាចខ្សែសង្វាក់ថ្មីមួយនៅក្នុងតំបន់នាពេលអនាគត។

លោក Deng Weibin ប្រធានសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់​ឧស្សាហកម្មកម្ពុជា​បានលើកឡើងថា ទស្សនៈវិស័យ នៃការអនុវត្តខ្សែសង្វាក់ជាសក្តានុពល ដ៏ធំទូលាយនេះ មានអ្វីលើសពីការស្រមើលស្រមៃ​ហើយនិន្នាការ​នេះកំពុងកើតឡើង​ពិតជាប្រាកដមែន។ សមាគមអភិវឌ្ឍន៍ ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា ត្រូវបានបង្កើតយ៉ាងឆាប់រហ័សនេះ និងបានបង្ហាញពី​ជំហរ​វិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មខ្សែសង្វាក់។ លោកបន្តថា សមាគមមាន​គោលបំណង ដើម្បី​ជំរុញ​ការកសាង និងអភិវឌ្ឍនូវបរិស្ថានថ្មី នៅក្នុងខ្សែសង្វាក់កម្ពុជា និងជួយឱ្យសហគ្រាសខ្សែសង្វាក់ផលិតកម្ម ឲ្យមានភាព​រីកចម្រើន​កាន់តែប្រសើរ​និងឆាប់រហ័ស។

លោកបន្តថា សមាគមនឹងស្វែងយល់យ៉ាងសកម្ម ជាមួយរដ្ឋាភិបាលកម្ពុជា​នូវទិសដៅនៃការ​អភិវឌ្ឍ​ធនាគារឌីជីថលហិរញ្ញវត្ថុ និងផ្តល់នូវសេវាហិរញ្ញវត្ថុល្អប្រសើរដល់អ្នកប្រើប្រាស់ជាតិ​ និងអន្តរជាតិនៅកម្ពុជា។​ លើសពីនេះទៅទៀត Entapay គម្រោងទូទាត់រូបិយប័ណ្ណឌីជីថល បានទទួលការចាប់អារម្មណ៍យ៉ាងច្រើននិងចាប់ផ្តើមយ៉ាង​ឱឡារិកនៅឯវេទិកានេះ៕

- Advertisement -
ចែករំលែក