ក្រសួង​សាធារណ៖ ការ​កំពុង​ធ្វើ​ឲ្យ​ប្រាកដថា​ការដឹកជញ្ជូន​តាមផ្លូវ​ទឹកនឹង​ដំណើរការ​តាម​ពេល​កំណត់

0

ដោយ វុត្ថា

ភ្នំពេញ៖ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាស​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ថា នឹងដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្រុមការងារ​ក្រសួង​កំពុង​ព​ន្លឿ​ង​ការសាងសង់​ចំណត​កំពង់ផែរ​ដឹកជញ្ជូន​ដើម្បីអោយ​សម្រេច​តាម​ផែនការ។

លោក​ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ថ្លែង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ក្រុមការងារ​កំពុង​សាងសង់​ចំណត​កំ​ព​ផែ​ទាំង៥ទីតាំង​ព្រម​គ្នា ដើម្បី​ឲ្យ​បានសម្រេច​តាម​ផែនកា រ​នៃ​ការគ្រោងទុក​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដែល​បានកំណត់​ដាក់អោយ​ដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ​មកដល់។

លោក​បន្តថា ការសាងសង់​នេះ​ទៀតសោត មានការ​លំបាក​ប​ន្តិ​សម្រាប់​ក្រុមការងារ ដោយ​តែ​ការសាងសង់​នៅលើ​ទឹក មិនមែនជា​សាងសង់​នៅលើ​គោក​នោះទេ។ យ៉ាងណាក៏ដោយ​លោក​មិនទាន់​ហ៊ាន​វាយតម្លៃ ចំពោះ​ការចំណាយ​អស់​ថវិកា​ប៉ុន្មាន​ក្នុងការ​សាងសង់​នោះទេ ព្រោះ​ចំណត​កំពង់ផែ​ទាំង៥ទីតាំង​នេះ មាន​ទំហំខុសៗគ្នា ហើយ​នៅពេល​សាងសង់​រួចរាល់​ក្រសួង​នឹង​ប្រកាស​ពី​ការចំណាយ​ថវិកា​អស់​ប៉ុន្មាន​ក្នុងការ​សាងសង់​នេះ។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោង​ដាក់ឱ្យ​ដំណើរការ​ការដឹក​អ្នកដំណើរ​ទៅមក ព្រែក​ព្នៅ ភ្នំពេញ តាខ្មៅ នៅ​ថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង របស់​កម្ពុជា​ដើម្បី​ចូលរួមចំណែក កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​គោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកធ្វើដំណើ​រ ចូល-ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា ការដាក់​ដំណើរការ លើកដំបូង​នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមាន​ទូក​ដឹក​អ្នកដំណើរ ចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង ជា​ទូក​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០នាក់ និង៣គ្រឿង​ទៀត ជា​ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់​អាច​ផ្ទុក​បាន ៥៤នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព។ ជាមួយ​ទូក៣គ្រឿង​ជា​ជំ​ហ៊ាន​ដំបូង​នេះ នឹងធ្វើ​ចរាចរណ៍​ផ្តល់​សេវា ចេញដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេល​វេលា​ជា​មធ្យម៣៤នាទី មាន​ចំណត​ផែ​ចំនួន៥ រួមមាន ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ។

លោក​ទេសរដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​នេះ នឹង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ដំណោះស្រាយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា និង​ចូលរួម​កាត់បន្ថយ​ការ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផងដែរ៕

- Advertisement -
ចែករំលែក