គម្រោងសំណង់ចំនួន ៥៨៦ ដែលមានតម្លៃ ៣៥៦ លានដុល្លារត្រូវបានអនុម័តក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨

0

ដោយ វុត្ថា

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)បានបង្ហាញថា មាន គម្រោងសំណងចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងកំឡុងពេល ២ ខែដំបូងសម្រាប់ឆ្នាំ ២០១៨ នេះ ។ ទោះជាយ៉ាងណាក៏ដោយចំនួននេះគឺជាចំនួនទាបជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថាចំនួនគម្រោងសាងសង់សំណង់មានការកើនឡើង តម្លៃដីនៅតាមបណ្តាខណ្ឌសំខាន់ៗក្នុងរាជធានីភ្នំពេញត្រូវបានកើនឡើង ១,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប្រហែល ៤,២ ភាគរយ។

ទាក់ទងនឹងទីផ្សារខុនដូរ របាយការណ៍ដូចគ្នានេះក៏បង្ហាញផងដែរថាក្នុងអំឡុងត្រីមាសទី ១ មានគម្រោងខុនដូចំនួនពីរត្រូវបានចាប់ផ្តើមសម្ពោធដោយគេរំពឹងថាមានចំនួនប្រមាណ ២.២៤៤ យូនីតនៅក្នុងរយៈពេលបីឆ្នាំខាងមុខ។

បើយោងតាមរបាយការណ៍ CBRE ថា ស្របពេលដែលមានការលក់ដេញថ្លៃសម្រាប់ទីផ្សារខុនដូលំដាប់កណ្តាល និងខុនដូលំដាប់ខ្ពស់បានថយចុះ ២%នោះ តម្លៃទីផ្សារលក់ខុនដូដែលមានតំលៃសមរម្យបានកើនឡើងប្រមាណ ៧% ។ ផ្ទុយទៅវិញតម្លៃជួលខុនដូលំដាប់ខ្ពស់និងមធ្យមនៅទីតាំងសំខាន់ៗបានធ្លាក់ចុះ ៣,៨ ភាគរយ។ ។

សរុបមកទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងត្រីមាសទី ១ សម្រាប់ឆ្នាំ ២០១៨ ជាទូទៅមានចលនាវិជ្ជមានក្នុងការទស្សន៍ទាយកំណើន GDP ៦,៩ ។

- Advertisement -
ចែករំលែក