ដំណឹងល្អៈ អ្នកវិនិយោគមកពីប្រទេសជាច្រើនស្វែងយល់ពីសក្តានុពល វិនិយោគនៅកម្ពុជា

0

 

ដោយ ៖ ដួង ចន្រ្ទា

ភ្នំពេញ ៖ អ្នកវិនិយោគជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងទីក្រុងហុងកុងបាន​ស្វែង​រកឳកាសវិនិយោគនៅកម្ពុជា ពិសេសសិក្សាលើគោល​នយោបាយខ្សែ​ក្រវ៉ាត់មួយ​ផ្លូវមួយ ដែលកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ។

លោកស្រី Sun Xia ជាអ្នកដឹកនាំក្រុមវិនិយោគចិន មកស្វែងយល់ពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​កម្ពុជា ចិន បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ មេសា ២០១៨ កន្លងមកថា ក្រុមរបស់លោកស្រី គឺមកពីសាកលវិទ្យាល័យ ណាន់យ៉ាន នៅប្រទេសសឹង្ហបុរី ដោយបានចងក្រងជាសមាគម Nanyang International Clubដែលក្លឹប​នេះ មានគម្រោងស្វែង​យល់ពីបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រទេ​សស្ថិតក្នុងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ហើយ​ប្រទេសកម្ពុជា ជាប្រ​ទេ​សមួយដែលសំខាន់ ក្នុងចំណោមប្រទេសនានា ដែលក្លឹបរបស់លោក​ស្រីចង់​មកស្វែង​យល់បន្ថែម។

ប្រតិភូវិនិយោគិនទាំងនោះមកពីប្រទេសមួយចំនួនដូចជា កម្ពុជា ចិន សឹង្ហបុរី ម៉ាឡេស៊ី ហុងកុង ហើយដំនើរទស្សនកិច្ចនេះ រៀបចំដោយ Nanyang Technological University Singapore។

លោកស្រី Sun Xia បានបន្តថា “សមាជិកក្លឹបបានមកផ្លាស់ប្តូរបទពិសោធន៍ ចំនេះ​ដឹង ជាមួយ​អ្នកវិនិ​យោគ​ធំៗក្នុង​ប្រទេស​​កម្ពុជាផ្ទាល់ ដោយសង្ឃឹមថានាពេល​ឆាប់ៗ​នេះក្រុមអ្នកវិនិយោគរបស់លោកស្រី នឹងផ្តោតការវិនិយោគទៅលើវិស័យ​អចលន​ទ្រព្យ និងទេសចរណ៍កម្ពុជា”។

OLYMPUS DIGITAL CAMERA

ប្រធានសមាគមអតីតនិសិ្សត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ណាន់យ៉ាន ប្រចាំ​កម្ពុជា លោក ង៉ោ ប៉េងទី បានឲ្យដឹងផងដែរថា សមាគមរបស់​លោកបាន​សម្រប​សម្រួលអោយ N T U មកពីបណ្តាប្រទេសផ្សេងៗ ជួបពិភាក្សាគ្នាជាមួយ​អ្នក​វិនិយោគ​ធំៗ ក្រុមអ្នកច្បាប់ ព្រមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោក​បានបន្តថា Nanyang Technological University Singapore ជាសាក​លវិទ្យា​ល័យ​ជាប់លេង​រៀងទី១១ លើពិភពលោក និងជាប់លេខ១ក្នុងតំបន់អាស៊ី ហើយ​បច្ចុប្បន្ន​មាន​និសិ្សតកម្ពុជាចំនួន២០០នាក់ បញ្ចប់ការ​សិក្សានៅសាកលវិទ្យាល័យ​នេះ។

សព្វថ្ងៃសាកលវិទ្យាល័យមួយនេះ បានធ្វើការងារជាច្រើន ដោយសហការ​ជាមួយមូល​និធិ​ថេនន័រស៊ិច ហ្វោនដេសិន ដើម្បីស្វែងរកកញ្ចប់ថវិកា ដើម្បីឧបត្ថម្ភដល់មន្រី្តរាជការ​កម្ពុជាទៅសិក្សានៅ Nanyang Technological University Singapore៕

 

- Advertisement -
ចែករំលែក