ស្វែងយល់ពីអាស៊ាន៖ ទីក្រុងសឹង្ហបុរីថ្លៃបំផុតក្នុងពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្ររទេសសឹង្ហបូរី ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោកអស់រយៈពេល៥ឆ្នាំរួចហើយ លើក្របខ័ណ្ឌនៃការចំណា​យលើការរស់នៅ។ នេះបើយោងតាមការចេញផ្សាយ ដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU)។

ទីក្រុងហុងកុង ទីក្រុងសេអ៊ូល និងទីក្រុងស៊ីដនី ត្រូវបានជាប់ចំណាត់ថ្នាក់លេខរៀងទី៤ ទី៦ និងទី១០ក្នុងការស្ទង់មតិនៅឆ្នាំនេះ ដោយយោងលើតម្លៃនៃផលិតផល និងសេវាកម្មជាង១៥០នៅក្នុង១៣៣ ទីក្រុងនៅទូទាំងពិភពលោកកា​ល​ពីឆ្នាំ២០១៧។

ប្រទេសសឹង្ហបូរី មានសេវាកម្មថ្លៃជាងគេ១៦ភាគរយ ថ្លៃជាងទីក្រុងញូវយ៉កដែ​លមានចំណាត់ថ្នាក់លេខរៀងទី១៣នៅទូទាំងពិភពលោក។

ទីក្រុងប៉ារីសបានទទួលចំណាត់ថ្នាក់ទី២ បន្ទាប់ពីទីក្រុងហុងកុងកាលពីឆ្នាំមុន។

អ្នកវិភាគរបស់ EIU បានថ្លែងថា ទីក្រុងតែមួយគត់នៃតំបន់ចាយប្រាក់អឺរ៉ូស្ថិ​ត​​ក្នុងចំណោមទីក្រុងធំៗទាំង១០ មានតែទីក្រុងនៅក្នុងប្រទេសបារាំង ដែលមានតម្លៃថ្លៃខ្លាំងក្នុងការរស់នៅ សូម្បីតែតម្លៃគ្រឿងស្រវឹង ការដឹកជញ្ជូន និងបារីមានតម្លៃថ្លៃបំផុតនៅតំបន់អឺរ៉ុប។ ចំនែកតម្លៃស្រាមួយដបជាមធ្យម១១,៩០ដុល្លារ នៅទីក្រុងប៉ារីស និង២៣,៦៨ដុល្លារក្នុងសិង្ហបុរី។

ទីក្រុងសឹង្ហបុរី នៅតែជាកន្លែងថ្លៃបំផុត នៅលើពិភពលោកក្នុងការទិញ និងធ្វើជាម្ចាស់រថយន្តមួយ ដោយសារតែផែនការទប់ស្កាត់ភាពជាម្ចាស់យានយន្តរបស់រដ្ឋាភិបាល។

លោក Alex Schlaen នាយកប្រតិបត្តិនៃក្រុមហ៊ុន Panache Management និងជាអ្នកប្រឹក្សាយោបល់ ឲ្យក្រុមហ៊ុនអចនលទ្រព្យ (HNWI) បានឱ្យដឹងថា តម្លៃអចលនទ្រព្យខ្ពស់នៅក្នុងទីក្រុងនេះ អាចនឹងកើនឡើងទ្វេដងដល់ឆ្នាំ២០២៥។

បើងាកមកមើលទីក្រុងនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃទំនិញនិងសេវាកម្មថោកបំផុតនៅលើពិភពលោកវិញ គឺមានទីក្រុង Bangalore និងKarachi ស្ថិតនៅចំណាត់ថ្នាក់លេខរៀងចាប់ពី១២៩ និងទី១២៧។

ចំណែកទីក្រុងZurich ក្រុងOslo ទីក្រុងGeneva ទីក្រុងCopenhagen និងទីក្រុង Tel Aviv ស្ថិតនៅលំដាប់លេខរៀង១០។ ទីក្រុងនៅអាមេរិកគ្មានទីក្រុងណាមានតម្លៃថ្លៃជាងទីក្រុងញូវយ៉កនោះទេ ដោយទីក្រុងLos Angeles ជាប់ចំណាត់ថ្នាក់លេខ១៤នៅលើពិភពលោក និងក្រុងMinneapolis ឈរនៅលំដាប់លេងរៀងទី២៦។

គិតត្រឹមឆ្នាំ២០១៧ ប្រទេសឹង្ហបុរីមានប្រជាជនចំនួន៥,៦១លាននាក់ក្នុងនោះ។ មួយភាកធំនៃចំនួនប្រជាជន មិនមែនជាប្រជនខ្លួនឡើយ។

ប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់មនុស្សម្នាក់កាលពីឆ្នាំ២០១៦ស្មើ៥២,៩៦០ដុល្លារ និងចំណូលចូលជាតិជាតិ (Gross National Income) ៤៧៦.៩ ពាន់លានដុល្លារ។

សូមមើលតារាងប្រទេសខាងក្រោម សម្រាប់ទីក្រុងដែលមានទំនិញ និងសេវាកម្ម ដែលមានតម្លៃខ្ពស់បំផុតទាំង១០នៅលើពិភពលោក។

The top 10 most expensive cities in the world, according to EIU’s Worldwide Cost of Living Survey: 1. Singapore, Singapore 2. Paris, France

  1. Zurich, Switzerland 4. Hong Kong, Hong Kong 5. Oslo, Norway 6. Geneva, Switzerland 7. Seoul, South Korea 8. Copenhagen, Denmark
  2. Tel Aviv, Israel 10. Sydney, Australia៕

- Advertisement -
ចែករំលែក