ស្វែងយល់ពីអាស៊ានៈតើប្រទេសថៃមានសេដ្ឋកិច្ចដូចម្តេច?

0

ដោយ : វុត្ថា

ភ្នំពេញ : ប្រទេសថៃជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាពលរដ្ឋសរុបចំនួន ៦៨,៨៦លាន នាក់ និងផលទុនជាតិសរុបចំនួន ៤០៦.៨ ពាន់លាន ដុល្លារ និងប្រាក់ចំណូលសំ​រាប់ មនស្សម្នាក់ៗ ៦,៣៣៦ ដុល្លារ ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។នេះបើតាមស្ថិតិកាលពីឆ្នាំ២០១៧។

ប្រទេសមួយនេះ ត្រូវបានគេចាត់ចូលជាប្រទេសមានឧស្សាហកម្មថ្មី និងមានសេដ្ឋកិច្ច ពឹងផ្អែកខ្លាំងលើការ នាំចេញ ដែលស្មើនឹងចំនួនពីរភាគបីនៃផលិតផ​លក្នុងស្រុកសរុប (GDP) ។ នេះ បើយោតាមនេះបើយោងតាម ការិយាល័យគណៈកម្មាធិការជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងឆ្នាំ ២០១២។ ប្រទេសថៃមាន GDP សរុប ចំនួន៣៦៦ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០១៦ ផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់៤០៦,៨៤ ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ។  សេដ្ឋកិច្ចរបស់ថៃបានកើនឡើង៦,៥ភាគរយ ជាមួយអត្រា អតិផរណា ៣,០២ភាគរយ និងអតិរេកគណនី ០,៧ ភាគរយ នៃផលិតផល ក្នុងស្រុក សរុបរបស់ប្រទេស។

នៅឆ្នាំ២០១៣ សេដ្ឋកិច្ចថៃត្រូវបានរំពឹងថា នឹងកើនឡើងក្នុងចន្លោះពី ៣,៨ ទៅ ៤,៣ ភាគរយ។  កំឡុង ឆមាសទីមួយនៃឆ្នាំ 2013 សេដ្ឋកិច្ចថៃបានកើនឡើង ៤,១% (YoY) ។ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការ ប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក GDP ថៃបានធ្លាក់ចុះ ១,៧ ភាគរយនិង០,៣ភាគរយនៅត្រីមាស ដំបូងនិងត្រីមាសទី២នៃឆ្នាំ២០១៣។

វិស័យឧស្សាហកម្ម និងសេវាកម្មគឺជាវិស័យសំខាន់ នៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ថៃ ដែលកាលពីមុន មានចំនួន៣៩,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ វិស័យកសិកម្មរបស់ប្រទេសថៃផលិតបាន៨,៤ ភាគរយនៃផលិ​តផលក្នុងស្រុកសរុប ពោលគឺទាបជាងវិស័យពាណិជ្ជកម្ម និងភ័ស្តុភារកម្មដែលមានចំនួន១៣,៤ ភាគរយនិង៩,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ វិស័យសំណង់ និងរ៉ែបានបន្ថែម 4,3% ដល់ផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស។

វិស័យសេវាកម្មដទៃទៀត (រួមមានផ្នែកហិរញ្ញវត្ថុ ការអប់រំ និងសណ្ឋាគារនិងភោជនីយដ្ឋាន) មានចំនួន ២៤,៩ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ទូរគមនាគមន៍ និងសេវាកម្មពាណិជ្ជកម្មកំពុង លេចឡើង ជាមជ្ឈមណ្ឌ​លនៃការពង្រីកឧស្សាហកម្ម និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

ថៃគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេ​សឥណ្ឌូនេស៊ី។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ប្រទេសថៃ បានកាន់កាប់ទុនបម្រុងអន្តរជាតិចំនួន ១៧១,២ ពាន់លានដុល្លារ  ដែលជាប្រទេសធំលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ (បន្ទាប់ពីសិង្ហបុរី)។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី​អាគ្នេយ៍ដោយ​មានទំហំពាណិជ្ជកម្មក្រៅប្រទេសបន្ទាប់ពីសិង្ហបុរី។

ប្រទេសថៃត្រូវបានទទួលស្គាល់ដោយធនាគារពិភពលោកថា ជាប្រទេស ជោគជ័យ ក្នុងការអភិវឌ្ឍន៍ដ៏អស្ចារ្យ​នៅក្នុងសូចនាករសង្គម និងការអភិវឌ្ឍ។

ទោះបីជាប្រាក់ចំណូលជាតិសរុបរបស់មនុស្សម្នាក់ៗទាប (GNI) មាន ៥.២១០ដុល្លារអាមេរិក និងស្ថិតនៅលេខ​រៀងទី៨៩ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ភាគរយនៃប្រជាជននៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្របាន​ធ្លាក់​ចុះពី៦៥,២៦ ភាគរយក្នុងឆ្នាំ១៩៨៨ ដល់ ១៣,១៥ភាគរយក្នុងឆ្នាំ ២០១១ ។ នេះបើយោងតាមខ្សែបន្ទាត់​ភាពក្រីក្រថ្មីរបស់ NESDB ។

អត្រាអ្នកអត់ការងារធ្វើនៅប្រទេសថៃមានកម្រិត មានត្រឹម១ភាគរយគិត​ត្រឹមត្រីមាសទី១នៃឆ្នាំ២០១៤ ។ នេះដោយសារតែភាគច្រើន នៃប្រជាជនធ្វើការនៅក្នុងវិស័យកសិកម្ម សម្រាប់ចិញ្ចឹមជីវិត ឬធ្វើការងារងាយរងគ្រោះផ្សេងទៀត (ការងារផ្ទាល់ខ្លួន និងការងារគ្រួសារដែលមិនបានបង់ប្រាក់)។

គិតត្រឹមដំណាច់ឆ្នាំ២០១៤ បំណុលប្រទេសថៃមានចំនួន១១ពាន់ពាន់លានបាត ស្មើនឹង៨១,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។  ថវិកាសម្រាប់ឆ្នាំសារ​ពើ​ពន្ធឆ្នាំ២០១៧ របស់ប្រទេសថៃមានចំនួន២,៧៣៣ពាន់លានបាត៕

- Advertisement -
ចែករំលែក