ស្វែងយល់ពីអាស៊ាន៖ តម្លៃដីធ្លីនៅក្នុងទីក្រុងហូជីម៉ិញហក់ឡើងកប់ពពក

0

ដោយវុត្ថា

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីសារពត៌មានបានឲ្យដឹងថា ដោយសារតែមានការផ្សព្វផ្សាយ និងការអនុវត្តពុះដីឡូតិ៍លក់មិនបានត្រឹមត្រូវ បានធ្វើឲ្យតម្លៃដីធ្លីក្នុងទីក្រុងហូ ជីម៉ិញ ប្រទេសវៀតណាម មានការកើនឡើងគួរអោយកត់សម្គាល់ បើទោះបីជាមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរយ៉ាងណាក្តី។

តម្លៃដីធ្លីក្នុងសង្កាត់ Phuoc Long B ក្នុងខណ្ឌទី៩ បានកើនឡើងរហូតដល់១៣០  ភាគរយក្នុងរយៈពេលប៉ុន្មាន៥ឆ្នាំចុងក្រោយនេះ ខណៈដែលតម្លៃដីធ្លីនៅក្នុងសង្កាត់ Thu Duc បានកើនឡើង១៧០ភាគរយ។ នេះបើតាមសេចក្តីរាយការណ៍សារព័ត៌មានវៀតណាម បានដកស្រង់សំដីរបស់អ្នករកស៊ីដីធ្លីម្នាក់ ដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុងហូ ជីម៉ិញ។

យោងតាមលិខិតរបស់លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាការប្រជាជនទីក្រុហូជីមិញ (vice-chairman of the Ho Chi Minh City People’s Committee) បានឲ្យដឹងថា ឈ្មួញកណ្តាល និងអ្នកគួកជេដីធ្លី បានផ្សព្វផ្សាយពត៌មានមិនពិតដោយ​សារ”ផលប្រយោជន៍ផ្ទាល់ខ្លួន” បាធ្វើឲ្យតម្លៃដីធ្លីក្នុងទីក្រុងមួយនេះ មានកើនឡើងយ៉ាងដូច្នេះ ហើយលោកបានប្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដល់អតិថិជន ដែលមានបំណង់ចង់ទិញដីធ្លីក្នុងទីក្រុងហូជីមិញផងដែរ។

លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញក៏បានលើកឡើងដែរថា តម្លៃដីធ្លីឡើងថ្លៃនឹងធ្វើឱ្យទីផ្សារអចលនវត្ថុ ក្នុងទីក្រុងមានគ្រោះថ្នាក់ខ្លាំង។

ដីឡូតិ៍ដែលត្រូវគេពុះលក់ឲ្យអ្នកប្រើប្រាស់នោះ គឺមានភាពប្រថុយប្រថានចំពោះអ្នកទិញ បើទោះបីជាមានការដាក់ចេញនូវច្បាប់ថ្មីមួយកាលពីឆ្នាំមុន សម្រាប់អ្នកមានបំណងចង់ទិញដីធ្លីកដែលបែងចែកដីធំៗ ជាដីតូចៗ ក៏ដោយ។

លោក Phan Cong Chanh អ្នកជំនាញផ្នែកអចលនទ្រព្យបានពន្យល់ថា “បទបញ្ជាថ្មីនេះ នឹងបង្ខំអ្នកវិនិយោគឱ្យនាំយកដីឡូតិ៍ ដាក់ចូលទៅក្នុងទីផ្សារយឺតៗ ហើយនឹងបន្ថែមតម្លៃបន្ថែមទៀតទៅដល់អតិថិជន”។លោកបន្តថា “ដោយអាស្រ័យលើគោលបំណ​ងរបស់បុគ្គល ប្រសិនបើដីតែមួយឬពីរត្រូវបានបំបែកចេញ បទបញ្ញត្តិថ្មីនឹងមិនធ្វើឱ្យប៉ះពាល់ដល់វិនិយោគិនច្រើននោះទេ។ ប៉ុន្តែសម្រាប់វិនិយោគិន ដែលបានបែងចែកដីទំហំធំដើម្បីលក់នឹងប្រឈមនឹងបញ្ហាជាច្រើនទៀត”។

យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា អ្នកទិញក៏កំពុងស្វែងរកលំនៅដ្ឋានបន្ថែមទៀត ដែលមិនធ្លាប់មានពីមុន ដោយសារភ្លើងឆេះនៅអគារផ្ទះល្វែង របស់ខាណានៅស្រុកទី៨កាលពីខែមីនា៕

- Advertisement -
ចែករំលែក