កម្ពុជាដាក់ឲ្យដំណើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត

0

ដោយ វុត្ថា

ភ្នំពេញ៖ ដើម្បីប្រមូលពន្ធយានយន្តអោយមានប្រសិទ្ធិភាព រដ្ឋភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ  និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នា ដើម្បីតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយ។

នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការចូលរួមដឹកនាំពីលោកស្រី កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ការតភ្ជាប់ប្រព័ន្ធនេះ នឹងធ្វើការផ្ទៀតផ្ទាត់លេខសម្គាល់សន្លឹកពន្ធនាំចូល ដើម្បីទាញយកព័ត៌មានយានយន្តមកប្រើប្រាស់ សម្រាប់ការចុះបញ្ជីយានយន្ត ដែមចូលរួមចំណែ​កយ៉ាងសំខាន់ ក្នុងការបង្កភាពងាយស្រួលក្នុងការផ្តល់សេវា ទប់ស្កាត់ការក្លែងបន្លំឯកសារសាធារណៈ ចំណេញពេលវេលាក្នុងការចុះបញ្ជីយានយន្ត និងបង្កើនការប្រមូលចំណូលពន្ធគយផងដែរ។

គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការសាកល្បង កាលពីថ្ងៃទី១២ ខែមីនាឆ្នាំ២០១៨ មកដល់ថ្ងៃដាក់អោយដំណើរការផ្លូវការនេះ មានរយៈពេលប្រមាណជាង២ខែ ដែលបានផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តប្រមាណជិត១០ម៉ឺនគ្រឿង (រថយន្តប្រមាណ១៣.០០០គ្រឿង)៕

LEAVE A REPLY

Please enter your comment!
Please enter your name here