កម្ពុជានឹងរៀបចំពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨លំដាប់អន្តរជាតិ

0

ដោយគង់ សូរិយា

       ភ្នំពេញ កម្ពុជាជាថ្មីម្តងទៀត នឹងកាន់តែបង្ហាញពីមុខមាត់របស់ខ្លួនទៅកាន់អន្តរជាតិ តាមរយៈការរៀបចំពិព៌ណអចលនទ្រព្យលំដាប់អន្តរជាតិប្រចាំឆ្នាំ២០១៨។

ព្រឹត្តិការណ៍ដ៏សំខាន់នេះរៀបចំដោយ Realestate.com.kh ដែលនឹងប្រារពឡើងចាប់ពីថ្ងៃទី ១៩-២០ ខែតុលាខាងមុខនេះ។

ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលបានរៀបចំកាលពីឆ្នាំមុន មានគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុននានាជាង១០០ បានចូលរួមដាក់តាំងបង្ហាញក្នុងនោះ មានអ្នកទស្សនាជាង១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែង សរុបជាទឹកប្រាក់ខ្ទង៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន១៣៣យូនីបានលក់ភ្លាមៗ។​

ដោយបានក្លាយជាវេទិកាពិព័រណ៍អចលនទ្រព្យជោគជ័យ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ទាក់ទងនឹងទំហំនៃការលក់អចលនទ្រព្យដ៏សម្បើម ជាមួយជាមួយការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍​ភ្នាក់ងារអចលនទ្រព្យ ព្រមទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក Realestate.com.kh នឹងបង្កើតព្រឹត្តិការណ៍ពិព័រ​ណ៍អចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារណាហ្គាវើលទី១នៅថ្ងៃទី ១៩ និង ២០ ខែតុលា។

សារព៌តមានជាច្រើនបានធ្វើជាដៃគូនៃព្រឹត្តិការណ៍នេះ ដូចជា Fresh News, និងគេហទំព័រ Propertyarea.asiaជាដើម។

ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ យើងនឹងមានគម្រោងអចលនទ្រព្យល្អប្រណីត ទាំងខុនដូ និងបុរី ក្រៅពីនេះក៏ក្រុមហ៊ុនភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យជាច្រើនទៀតចូលរួមដាក់តាំងបង្ហាញ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រនេះបានឲ្យដឹងថា ពិព៌ណដ៏ធំ​នេះនឹងមានវគ្គសិក្ខា​សា​លាអប់រំស្តីពី ទីផ្សារអចលនទ្រព្យកម្ពុជា ទីតាំងវិនិយោគសក្តានុពល​ ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជា ដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។

សូមចូលរួមដើម្បីស្វែងយល់ចូលរួមដើម្បីទទួលយកការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក​​ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។ សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង តាមរយៈទូរស័ព្ទ និងអ៊ីម៉េលភាសាខ្មែរ និងចិន​: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323។ សម្រាប់ភាសាអង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669៕

LEAVE A REPLY

Please enter your comment!
Please enter your name here