កំនើនភ្ញៀវទេសចរណ៍ ជាពេលវេលាមាសសម្រាប់ការវិនិយោគខុនដូ នៅខេត្តព្រះសីហនុ

0

ដោយគង់ សូរិយា

       ភ្នំពេញ កំណើនភ្ញៀវទេសចរណ៍ជាតិ អន្តររជាតិ និងការមកដល់របស់អ្នកវិនិយោគអន្តរជាតិនៅខេត្តព្រះសីហនុ បានផ្តល់ឪកាសដ៏សំខាន់ក្នុងការវិនិយោគលើខុនដូសម្រាប់ស្នាក់នៅឬសម្រាប់ជួលឲ្យអ្នកវិនិយោគ និងទេសចរណ៍នានា។

ការកើនឡើងនូវចំនួនអាកាសចរណ៍ចុះចតជាង៥០០លើកក្នុងមួយសប្តាហ៍ នៅទី​តាំងព្រលានយន្តហោះដែលធ្លាប់តែស្ងប់ស្ងាត់ បាននិងកំពុងធ្វើឲ្យខេត្តព្រះសីហនុក្លាយជា​ប៉ូលសេដ្ឋកិច្ចធំទី២របស់ប្រទេសកម្ពុជា ខណៈទីក្រុងនេះកំពុងប្រឈមនឹងកង្វះបន្ទប់​ស្នាក់នៅរយៈពេលវែង។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កង្វះបន្ទប់សណ្ឋាគារបាននិងកំពុងក្លាយជាបញ្ហាប្រឈ​មមួយសម្រាប់ទីក្រុងព្រះសីហនុ ពិសេសថ្ងៃចុងសប្តាហ៍ឬថ្ងៃបុណ្យទាននានា។លោកបន្ត​ថា នៅដំណាច់ឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខ សណ្ឋាគារធំៗចំនួន៥នឹងបើកទ្វារ ដែលមាន​បន្ទប់ជាង២០០០ដាក់ឲ្យភ្ញៀវស្នាក់នៅ ប៉ុន្តែចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការនៅ ឡើយទេ។

លោកបន្តថា “កំនើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគចិនបាននិងកំពុងធ្វើឲ្យបញ្ហាបន្ទប់សណ្ឋាគារក្លាយជាបញ្ហាចោទ ព្រោះសណ្ឋាគារភាគច្រើនបានជួល​ដោយអ្នកវិនិយោគចិន ហើយពួកគេមិនជួលបន្ទប់ឲ្យភ្ញៀវស្នាក់នៅទេ”។

ជាមួយនឹងបញ្ហាប្រឈមនេះ វាក៏ជាឳកាសមាសផងដែរ សម្រាប់អ្នកមានបំណង ទិញខុនដូសម្រាប់ទុកជួលជូនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

ដោយមើលឃើញនូវឳកាសនេះ អ្នកវិនិយោគក្នុងស្រុកបានវិនិយោគសាងសង់ខុនដូដ៏ប្រណីតមួយ THE SEAGATE SUITE ដែលស្ថិតនៅកណ្តាលក្រុងព្រះសីហនុ និង​មានទីតាំងដ៏ល្អបំផុត ដែលអាចគយគន់ទេសភាពសមុទ្របានគ្រប់ផ្នែក ពីអាគារកប់ពពក​កំពស់៤៥ជាន់នេះ។

គំរោងនេះនឹងក្លាយជាមជ្ឈមណ្ឌលនៃទីក្រុង ផ្សារភ្ជាប់ជាមួយធនធានដ៏សម្បូរបែប និងមានលលក្ខណៈចាស់ទុំរបស់ខេត្តព្រះសីហនុ។ អតិថិជនកម្រិតVIPចំនួន១១១៨គ្រួ​សារ នឹងទទួលបានសេវាកម្មដ៏ល្អ ភាពរួសរាយរាក់ទាក់ពីអ្នកគ្រប់គ្រងអាគារលំដាប់អន្តរជាតិ លើអាគារដ៏ស្រស់ស្អាតនិងទាក់ទាញទំហំ១០ម៉ឺនម៉ែត្រការ៉េនេះ។

ការវិនិយោគលើខុនដូនេះ អតិថិជននឹងទទួលបានការជួលត្រលប់ពីក្រុមហ៊ុនវិញ និងទទួលបានប្រាក់ពីការវិនិយោគ៩ភាគរយប្រចាំឆ្នាំ ដែលនេះជាឳកាសមួយដែលផ្តល់​នូវការគាំទ្រដល់ការរីកចម្រើន និងឆ្លើយតបតម្រូវការរបស់អតិថិជន។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុមានភាពរីកចម្រើន និងមានតម្រូវការច្រើនពីអតិថិជន ដោយសារវាជាទីផ្សារថ្មីដែលកំពុងមានភាពទាក់ទាញ ហើយមានតម្រូវការបន្ទប់ស្នាក់នៅកើនឡើងជាប្រចាំពីភ្ញៀវទេសចរណ៍ និងអ្នកជំនួញនានា។

តាមការសិក្សាកាលពីដំណាច់ឆ្នាំមុនរបស់ក្រុមហ៊ុនVTRUST APPRAISALបាន​រកឃើញថា ខុនដូនៅខេត្តព្រះសីហនុមានចំនួនប្រមាណ១៦គំរោង និងមានបន្ទប់ខុនដូ​សរុបចំនួនជាង៥០០០យូនីត ដែលភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here