ដោយ វុត្ថ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅដើមខែកក្កដានេះ បានចុះបញ្ជីរក្រុមហ៊ុនចំនួន៤ ត្រូវបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ សម្រាប់គម្រោងវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់ជាង៧លានដុល្លារអាមេរិក។
យោងតាមគេហទំពរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអោយដឹងនាព្រឹកថ្ងៃទី១៩ កក្កដានេះថា រួមមានក្រុមហ៊ុន“ HUICAI PACKAGING (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៧៦កន្លែង។
ក្រុមហ៊ុន “ROBUSTAHL CO.,LTD”:គម្រោងបង្កើតរោងចក្រផលិត បំពង់ទីបដែកអ៊ីណុក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥២កន្លែង។
ក្រុមហ៊ុន “UNION GAKKI (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតព៉្យាណូកែឆ្នៃ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥កន្លែង និងក្រុមហ៊ុន“CAMBO HONGSHENG ELECTRONICS CO.,LTD”:គម្រោងបង្កើតរោងចក្រផលិតសម្ភារៈអេឡិចត្រូនិក មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង៕