ក្រុមហ៊ុនអចលនទ្រព្យរកលុយបាន ១០០០លានដុល្លារ១ឆ្នាំចូលមកកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលេខ១របស់អាមេរិក និងរកចំណូលបាន១០០០លានដុល្លារក្នុងមួយឆ្នាំ Keller Willaims បានឈានជើងចូលទីផ្សារកម្ពុជាហើយ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានភាពប្រកួតប្រជែង។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ខ្ញុំបាទ គីម ហ៊ាង កំពុងនៅទីក្រុង Austin រដ្ឋ Texasលោកបន្តថា “ខ្ញុំបាទនឹងចុះហត្ថលេខាទិញយកក្រុមហ៊ុនអចលនទ្រព្យលេខ១របស់អាមេរិក ឈ្មោះថា Keller Williams ហៅកាត់ថា KW មាន www.kw.com ជាលក្ខណៈ Master Franchise ដើម្បីបើកនៅស្រុកខ្មែរ នៅដើមឆ្នាំ ២០១៩”។

លោកបន្តថា Keller Williams ជាក្រុមហ៊ុនអាមេរិកដែលមានលក្ខណៈសម្បត្តិពិសេសជាច្រើនដូចជា  ទី១ រកបានលុយជាង១០០០លានដុល្លារ ក្នុងឆ្នាំ ២០១៧ ទី២ មានភ្នាក់ងារលក់ ១៦៥ ៦៤២នាក់ ក្នុងឆ្នាំ ២០១៧ ទី៣ មានការបណ្តុះបណ្តាលដល់ភ្នាក់ងារបានល្អបំផុត ទី៤ ជាក្រុមហ៊ុនអចលនទ្រព្យ ដែលត្រូវបានបង្កើតដោយភ្នាក់ងារ ដើម្បីភ្នាក់ងារ និងទី៥ ជាក្រុមហ៊ុន ដែលមានលក្ខណៈសាកសមបំផុតសំរាប់ទីផ្សារកម្ពុជា ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា “Keller William Cambodia នឹងក្លាយជាផ្នែកមួយ ក្នុងការជួយរុញអោយវិស័យអចលនទ្រព្យនៅកម្ពុជា ឈានទៅកាន់កំរិតមួយខ្ពស់ជាងនេះ”។

ការទិញMaster Franchise មានន័យថាក្រុមហ៊ុននេះ អាចលក់អាជ្ញាប័ណ្ណបន្តដល់បុគ្គលឬក្រុមហ៊ុនផ្សេងទៀត ដែលចង់ធ្វើជាភ្នាក់ងារអចលនវត្ថុកម្ពុជា ដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុនដ៏ធំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here