គម្រោងខុនដូថ្មីមួយទៀត នឹងបង្ហាញខ្លួននៅជិតផ្សារទំនើប AEON 2 ក្នុងខណ្ឌសែនសុខ 

0

ខណៈពេលដែលវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេស នៅក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលពោរពេញទៅដោយសំណង់អាផាតមិន និងខុនដូ យ៉ាងស្អែកស្កះនោះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដុនដូដ៏ទំនើប និងស្រស់ស្អាតដែលមានឈ្មោះថា VISTA Condo នៅទីតាំងដែលកំពុងតែមានការអភិវឌ្ឍន៍ ប្រកបដោយសក្ដានុពលខ្លាំង ក្បែរផ្សារទំនើប AEON 2 និងផ្សារផលិតផលថៃ Makro។

ផ្អែកតាមការអោយដឹង ពីលោក ងួន ឆាយលាង ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុន ភ័ញធើ ប្រូភើធី បានប្រាប់ឱ្យដឹងថា ៖ ជាមួយនឹវត្តមានរបស់ខុនដូបែបទំនើប និងទាន់សម័យ VISTA Condo នឹងទទួលបានភាពល្អប្រសើរជាច្រើន ត្បិតខុនដូមួយនេះបានជ្រើសរើសទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅចំកន្លែងដែលអំណោយផលល្អ ពោលគឺជាទីតាំងមានតម្រូវការជួលខ្ពស់ពីអតិថិជនជាតិ និងអន្តរជាតិ។

ជាពិសេសទីតាំងនោះ មានបុគ្គលិកជាជនបរទេស និងសិស្សសាលាអន្តរជាតិនានា ព្រមទាំងក្បែរផ្សារ Makro និងក្បែរផ្សារទំនើប AEON 2 ផងដែរ ដែលហ៊ុំព័ទ្ធទៅដោយក្រុមហ៊ុន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខុនដូ VISTA បានរួមផ្សំជាមួយនឹងរចនាបទទំនើប និងមានកន្លែងកម្សាន្តលំហែរួមបែបស៊ីវិល័យល្អ មានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ស្ទើរនឹកស្មានមិនដល់។

លើសពីនេះ ដោយោងតាមប្រសាសន៍លោក គង់ គឹមហុង ដែលជានាយកប្រតិបត្តិនៃគម្រោង VISTA Condo បានអោយដឹងថា ជាមួយនឹងការបង្ហាញវត្តមានយ៉ាងលេចធ្លោរក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជន នៅក្នុងឱកាសនៃការអបអរសាទរបញ្ចប់គ្រោងអគារ និងបើកលក់ជាផ្លូវការ ខុនដូ VISTA មានការបញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ ១៦,០០០ ដុល្លារអាមេរិក ដែលបង់ត្រឹមតែ ៤១៤ ដុល្លារអាមេរិចក្នុងមួយខែ ហើយការផ្តល់ជូននេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ2018 ខណៈដែលការសាងសង់នឹងបញ្ចប់ជាស្ថាពរ នៅត្រឹមចុងឆ្នាំ២០១៨ខាងមុខនេះ៕ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 010 887 336 / 011 887 226

LEAVE A REPLY

Please enter your comment!
Please enter your name here