ចង់ដឹងទេទីក្រុងកោះពេជ្រអភិវឌ្ឈន៍បានប៉ុន្មានភាគរយហើយ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បច្ចុប្បន្នទីក្រុងកោះពេជ្រមានសំណង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូ​យ៉ាងព្រោងព្រាតរួចទៅហើយ ដែលយើងគិតថាទីក្រុងនេះ ប្រហែលអស់ដីអភិវឌ្ឍន៍ហើយ ប៉ុន្តែតាមពិតមិនដូច្នេះឡើយ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីចុងសប្តា​ហ៍មុនថា ទោះបីជាមានសកម្មភាពអភិវឌ្ឍន៍ និងសំណង់នានាកើនឡើងច្រើនយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកោះពេជ្រទាំងមូល ទើបប្រើប្រាស់បានចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ។ លោកបន្តថា តាមធម្មតាគំរោងទីក្រុងរណបនិមួយៗ មិនអាចសាងសង់បញ្ចប់ក្នុងរយៈពេលខ្លីនោះទេ វាត្រូវការពេលវេលាច្រើន ដើម្បីបញ្ជប់តាមផែនការ។

លោកបន្តថា “បច្ចុប្បន្នយើងកំពុងសិក្សាពីស្ថានភាពទីផ្សារ និងលំហូរប្រជាជនថា តើពួកគាត់នឹងទៅកាន់ទីក្រុងជ្រោយចង្វារឬទេ? ព្រោះយើងមានបំណងរើរោងការ សាល​ពិព៌ណ និងកន្លែងលេងកំសាន្តពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារនាពេលអនាគត”។

លោកទូច សំណាងបន្តថា ទីក្រុងកោះពេជ្រកំពុងមានសកម្មភាពមមាញឹក ហើយ​ចំនួនមនុស្សទៅកាន់កោះនេះ មានចំនួនច្រើនជាងការរំពឹងទុក ហើយចំណតយានយន្តមានច្រើនជាងការរំពឹងទុក ពីការព្យាករណ៍របស់យើងតាំងពីតំបូង។

បច្ចុប្បន្នទីក្រុងកោះពេជ្រ មានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាគំរោងខុនដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One,ជាដើម។ ទីក្រុងនេះក៏គ្រោងសាងសង់អាគារកំពស់៥៥៥ម៉ែត្រផងដែរ ប៉ុន្តែគំរោងនេះមិនដឹងពីពេល​វេលាចាប់ផ្តើម ឬលុបចោលនៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here