ចរន្តពុះដីឡូត៍លក់ចាប់ផ្តើមកក្រើកនៅភូមិភាគពាយ័ព្យ

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : សកម្មភាពពុះដីឡូត៍លក់បានកក្រើកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

បច្ចុប្បន្ននេះ បានរាលដាលដល់ទឹកដីភូមិភាគពាយ័ព្យ ពិសេសទឹកដីខេត្តបាត់ដំបងដែល​សកម្មភាពនេះបានកើនឡើងយ៉ាងគំហុក។

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន SPM លោក ហុន ភារុន បានមានប្រសាសន៍ក្នុងពិធីសម្ភោធគំរោងដីឡូត៍របស់ខ្លួន ស្ថិតក្នុងសង្កាត់ឳម៉ាល់ ក្រុងបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តបាត់ដំបង ពិតជាស័ក្តិសមនឹងអ្នកវិនិយោគិននានា មកវិនិយោគលើវិស័យអចលនទ្រព្យមែន ព្រោះខេត្តនេះមានសក្ដានុពលខ្លាំងណាស់ ទាំ​ង​វិស័យកសិកម្ម ទេសចរណ៍ និងវិស័យឧស្សាហកម្ម។

លោកបន្តថា “ការរីកចម្រើននៃវិស័យទាំងអស់នេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានប្រាក់ចំណូលខ្ពស់ ហើយអាចមានសមត្ថភាពទិញដីធ្វើផ្ទះ នៅក្នុងក្រុង”។លោកបន្តថា “ក្រុងបាត់ដំបងកំពុងមានកំន់នប្រជាពលរដ្ឋច្រើនឡើងៗ ដែកធ្វើឲ្យពួកគេចាប់អារម្ម ណ៍លើការវិនិយោគដីឡូត៍សម្រាប់លក់បន្ត និងសាងសង់លំនៅដ្ឋាន”។

ការពុះដីឡូត៍លក់នៅខេត្តបាត់ដំបងនេះ មិនមែនមានតែនៅក្នុងក្រុងនោះទេ សូម្បីតែតាមបណ្ដាស្រុកមួយចំនួន ដូចជា ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុក រតនមណ្ឌល និងស្រុករុក្ខគិរី ព្រមទាំងស្រុកមួយចំនួនទៀត ក៏មានការវិនិយោគដីឡូត៍ផងដែរ។

លោកឧកញ៉ា ភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងមានគម្រោងវិនិ​យោគលំនៅដ្ឋានជាច្រើននៅក្រុងបាត់ដំបងបានថ្លែងថា សកម្មភាពពុះដីឡូត៍លក់ និងកា​រសាងសង់លំនៅដ្ឋានសម្រាប់លក់ កាន់តែមានភាពល្អប្រសើរ ប៉ុន្តែការសាងសង់លំនៅដ្ឋា​នលក់ដែលមានតម្លៃខ្ពស់មិនសូវទទួលបានជោគជ័យទេ ព្រោះប្រជាជននៅក្រុងបាត់ដំ​បងមិនដូចរាជធានីភ្នំពេញទេ។ លោកបន្តថា “តម្លៃដីឡូត៍មានការកើនឡើង សកម្មភាពវិនិយោគក៏កើនឡើងផងដែរ ហើយផ្ទះដែលមានតម្លៃចាប់ពីជាង២ម៉ឺនទៅ ៣ម៉ឺនដុល្លារបានកើនឡើងនូវតម្រូវការ​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here