ដំណឹងល្អ! សម្ដេច តេជោ ហ៊ុន សែន ផ្ដល់ជូនការដូពិសេសក្រោយការបោះឆ្នោត

0

ដោយ រ៉ាវី

ភ្ភ្នំពេញ៖ ក្រោមការសម្លឹងឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 21 និងជូនជាកាដូថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ក៏ដូចជា អ្នកដំណើរទូទាំងប្រទេស ក្រោយការបោះឆ្នោតនោះ គឺបញ្ឈប់ការយកប្រាក់តទៅទៀតហើយ។

សម្រាប់ការធ្វើដំណើរលើផ្លូវលេខ២១ ដែលជាផ្លូវវាងក្រុងដូនកែវ ភ្ជាប់ពីផ្លូវជាតិលេខ២ ចាប់ពីម៉ោង១២អាធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការយកប្រាក់មុនពេលកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ នៅមុននេះបន្ដិច។

យ៉ាងណាមិញសម្រាប់កាដូថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរឥតបង់ប្រាក់ចាប់ពីម៉ោង១២យប់នេះ លោកឧកញ៉ា ប៉ោ សួន អ្នកវិនិយោគលើការសាងសង់ផ្លូវនេះ តាំងពីឆ្នាំ២០០៦ ​បានប្រកាសបន្ថែមថា លោកនឹងបញ្ឈប់ការយកប្រាក់ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះតែម្ដង។

លោកឧកញ៉ា ប៉ោ សួន បានបញ្ជាក់ថា ផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវ នេះមានប្រវែងជាង ៤គីឡូម៉ែត្រ ដោយក្រុមហ៊ុនទទួលបានការវិនិយោគរយៈពេល ៣៥ឆ្នាំ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ដូចខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here