ចំណេះដឹងថ្មី! តើអាស៊ាននឹងតភ្ជាប់ផែនការមេយ៉ាងដូចម្តេចនៅឆ្នាំ២០២៥

0

ដោយវុត្ថា

       ភ្នំពេញ៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងមេដឹកនាំនៃប្លុកនេះមានមហិច្ឆតាដ៏ធំមួយ ដើម្បីតភ្ជាប់សហគមន៍នេះ ទៅកាន់កម្រិតថ្មីមួយ ដែលមានភាពប្រទាក់ក្រឡាជាងមុន ស៊ីជម្រៅជាងមុន ក្នុងគោលដៅកសាងសហគមន៍មួយ ដែលមានសុខដុមនីយកម្មរួម។

មេដឹកនាំអាស៊ាន មានផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (SEAN Connectivity : Connecting a Region 2025) មានចក្ខុវិស័យ “ដើម្បីសម្រេចបាននូវសមាហរណកម្ម និងតភ្ជាប់សហគមន៍អាស៊ានគ្រប់ជ្រុងជ្រោយ និងដោយរលូន ដែលនឹងជំរុញការប្រកួតប្រជែង បរិយាបន្ន និងភាពជាសហគមន៍ក្នុងតំបន់អាស៊ាន”។

ផែនការមេនេះ នឹងធ្វើឱ្យប្រសើរឡើងនូវរបៀបនៃការរស់នៅ ការបំពេញការងារ និងការបំលាស់ទីនៃប្រជាជាតិអាស៊ាន ដោយជំរុញនូវការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ ការតភ្ជាប់ស្ថាប័ន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងតំបន់ ដែលនឹងផ្តល់នូវក្របខ័ណ្ឌ ដែលអនុញ្ញាតឱ្យទាំងអស់គ្នា នឹងទទួលបានអត្ថប្រយោជន៍ពីផែនការមេនេះ។

អស់រយៈពេលជាង៥០ឆ្នាំមកនេះ តំបន់អាស៊ានមានការលូតលាស់យ៉ាងលឿនទាំងការរភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ មានប្រ​ជាពលរដ្ឋនៅក្នុងតំបន់អាស៊ានមានចំនួនជាង៦០០លាននាក់ ដែលមានផលទុនជាតិសរុបរួម(GDP)កើនឡើងទ្វេដងគឺ ២.៦ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ និង ២០១៧ កន្លងទៅនេះ។

ទស្សនវិស័យការតភ្ជាប់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ផ្តោតសំខាន់លើការផ្សព្វផ្សាយ  ការប្រកួតប្រជែង នៅក្នុងសហគមន៍ទាំងមូលដែលនាំអោយមានគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ឪកាសការងារ និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់អាស៊ាន មានការលូតលាស់គួរអោយកត់សម្គាល់ ដោយតភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការនៅតាមព្រំដែននានា ដែលជំរុញអោយមានទំនាក់ទំនងរវាងប្រជាជន និងប្រជនក្នុងសងហគមន៍ទាំងមូលមានភាពល្អប្រសើរ។

តំបន់អាស៊ានជាតំបន់ដែលមានវប្បធម៌ និងប្រពៃណីចម្រុះ ហើយតំបន់នេះអាចនិយាយបានថា ជាស្ពានដ៏រឹងមុំារបស់ប្រទេសនីមួយៗ។

ការវិនិយោគទៅលើហរដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនទាំងអគារនៅក្នុងទីក្រុង មានស្តង់ដារ និងបច្ចេកវិទ្យាដែលជម្រុញ ឲ្យមានសេដ្ឋកិច្ចលូតលាស់យ៉ាងលឿន។ តំបន់អាស៊ាន គឹជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក ដែលជម្រុញអោយប្រទេសក្នុងតំបន់កាន់តែនៅជិតគ្នានាំមកនូវវិបុលភព និងភាពរីកចម្រើន។

តាមការការទស្សទាយប្រជាប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ាននឹងកើនឡើងរហូតដល់៩០០លាននាក់ នៅក្នុងឆ្នាំ២០៣០ ដែលធ្វើអោយតំបន់នេះ មានការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here