ដំណឹងល្អ៖ កម្ពុជា ទួគី ត្រៀមចាប់ផ្តើមសករាជថ្មីលើផ្នែកពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ដល់ពេលវេលាហើយសម្រាប់ប្រទេសទាំងពីរ កម្ពុជា ទួគី ដែលត្រូវធ្វើការរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ស្របពេលដែលលំហូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-តួគីនៅមានកម្រិត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួគីថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ  លោកទេសដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា “ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងតួគី-កម្ពុជាមានការកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្មនៅមានកម្រិត ដោយមិនទាន់បានសមស្របជាមួយនឹងសក្កដានុពលផ្នែកសេដ្ឋកិច្ច នៃប្រទេសទាំងពីរនៅឡើយទេ”។ លោកទេសដ្ឋមន្ត្រី បានស្នើសុំអោយប្រទេសតួគីកោះប្រជុំគណៈកម្មការចម្រុះសេដ្ឋកិច្ចរវាងកម្ពុជា-តួគីនៅក្នុងឆ្នាំ២០១៨នេះ ដើម្បីធ្វើការពិភាក្សា ទៅលើវិធីសាស្ត្រស្វែងការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកបន្តថា “កម្ពុជានឹងកោះប្រជុំពិគ្រោះនយោបាយ នៃប្រទេសទាំងពីរនៅក្នុងខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ តែមកដល់ពេលនេះ ប្រទេសកម្ពុជាកំពុងរងចំាការឆ្លើយតបពីភាគីទួគី អំពីលទ្ធភាពនៃការកោះប្រជុំពិគ្រោះនយោបាយ រវាងក្រសួងការបទេសទាំងពីរនៅឡើយទេ”។

ឯកអគ្គរដ្ឋទូតតួគីថ្មី ប្រចាំនៅកម្ពុជាលោកស្រី Ayda Unlu បានឲ្យដឹងថា បច្ចុ​ប្បន្ននេះ ប្រទេសទួគីកំពុងត្រៀមរៀបចំបោះឆ្នោត នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះភាគីទួគី មានបំណងកោះប្រជុំគណៈកម្មការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរនៅខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីការបោះឆ្នោតនៅក្នុងប្រទេសទួគីត្រូវបានបញ្ចប់។

លោកស្រីបន្តថា “បេសកកម្មលោកស្រីប្រចាំនៅកម្ពុជាគឺ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទាំងវិស័យកាទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេទៀតឲ្យកាន់តែរឹងមាំ”។

លោកស្រី Ayda Unlu បានឲ្យដឹងទៀតថា លោកស្រីជួបពិភាក្សាការងារជាមួយម ន្ត្រីជាន់ខ្ពស់កម្ពុជានាពេលកន្លងមក ហើយលោកស្រីបានឯកភាព និងប្តេជ្ញាជួយជម្រុញអោយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេរចរណ៍របស់តួគី ឲ្យកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ដោយជួយជម្រុញឲ្យមានជើងហោះហើរត្រង់ (Turkey Airline) មកកាន់តែប្រទេសកម្ពុជា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជម្រុញវិស័យទេចរណ៍ ក៏ដូចជាពាណិជ្ជកម្ម អោយបានទូលំទូលាយ ព្រោះប្រទេសកម្ពុជាមានសក្កដានុពលខ្លាំង លើវិស័យទេចរណ៍ នៅក្នុងតំបន់អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here