ដំណឹងល្អ! នៅសល់តែ៤ជាន់ទៀតប៉ុណ្ណោះ អាគារ Gold Tower42 នឹងសង់ដល់កំពូលហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពីការសាងសង់យ៉ាងសកម្ម បច្ចុប្បន្នគារសាងសង់អាគារ Gold Tower42 ដែលចំណាយប្រាក់២៤០លានដុល្លារ នឹងបញ្ចប់គ្រោងអាគាររបស់ខ្លួនហើយ។

ការសាងសង់អាគារនេះ កាលពីដើមឡើយសម្រេចបាន៣១ជាន់រួចហើយ មុនពេលអាគារនេះបានផ្អាករយៈពេលស្ទើរមួយទសវត្សរ៍ ប៉ុន្តែបន្ទាប់ពីប្រកាស​និងចាប់ផ្តើមសាងសង់ឡើងវិញ ក្រុមហ៊ុនសាងសង់បានសម្រេចបានសមិទ្ឋិផល​របស់ខ្លួន ដោយសាងសង់បាន៧ជាន់បន្ថែម ដែលធ្វើឲ្យកំពស់អាគារនេះឡើង​ដល់៣៨ជាន់ ដូច្នេះនៅសល់៤ជាន់ទៀតប៉ុណ្ណោះ ការសាងសង់គ្រោងអាគារនេះ​នឹងបញ្ចប់តាមផែនការ។

ក្រុមហ៊ុនវិនិយោគ YUNWOO Cambodia ​សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltd ដែលអគ្គនាយកក្រុមហ៊ុនHongtal Decoration Co, Ltdប្រកាសថា គ្រោងអាគារនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយអាគារនេះនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ​២០១៩ខាងមុខ។

លោក Liu Nianxin អគ្គនាយក​ក្រុមហ៊ុន Hongtao Decoration Co., Ltd និងHTWM Engineering Cambodia Co,Ltd បានលើកឡើងក្នុងពិធីប្រកាសបើកការ​ដ្ឋានសាងសង់អាគារGold Tower42Lឡើងវិញកាលពីពេលថ្មីៗនេះថា ការសម្រេ​ចចិត្តដាក់ទុនវិនិយោគបន្ត លើគម្រោងអគារ៤២ជាន់ គឺមានចំនុចសំខាន់៤ ដូចជា ទី១ ក្រុមហ៊ុនHongtao មានប​ទ​ពិសោធន៍ក្នុងរយៈពេលជាង៣០ឆ្នាំ ទៅលើគម្រោងសាងសង់អគារខ្ពស់ៗ ដែលល្បីៗបំផុតក្នុងប្រទេសចិន។ ទី២ គោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគោលការណ៍របស់ប្រទេសចិន ដែលលោកជឿជាក់ថា គោលការណ៍ខាងលើនេះ នឹងធ្វើឲ្យអគារ​៤២ជាន់ស​ម្រេចបានជោគជ័យ។

ទី៣ ទីតាំងអគារ៤២ជាន់នេះជាទីតាំងមានហាងឆេងល្អ ស្ថិតនៅចំកណ្តាលរាជធានីភ្នំ​ពេ​ញ និងស្ថិតនៅទីប្រជុំរវាងមហាវិថីធំៗចំនួនពីរ គឺមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ និងជាតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។ និងទី៤.សំណង់អគារ៤២ជាន់នេះរឹងមាំ និងមានគុណភាពខ្ពស់ស្របតាម​ស្តង់ដាអន្តរជាតិ។

លោក Liu Nianxin បានបន្តថា “ខ្ញុំសោកស្តាយមែនទែន នៅពេលឃើញអគារមួយនេះត្រូវបានគេបោះបង់​ចោល ដូចនេះទើបក្រុ​មហ៊ុនរបស់លោកត្រឡប់មកសហការគ្នា ដើម្បីសាងសង់អគារនេះឡើងវិញ ជាពិសសរំពឹងខ្ពស់ថា ក្រុមហ៊ុនទាំងពីរនឹង​អាច​រក​បា្រក់កំរៃយ៉ាងច្រើនពីអគារមួយនេះ”។

លោកKim Tae Yeon អគ្គនាយក​ក្រុមហ៊ុនYUNWOO CAMBODIA Co.,LTD បានថ្លែងឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បន្ថែម​ទុន១៤០​លាន​ដុល្លារ​លើ​គម្រោ​ងGolden Tower មួយ​នេះ បន្ទាប់ពីបាន​បោះទុន​ចំនួន​១០០​លាន​ដុល្លាររួចមកហើយ​។លោកបន្តថា បន្ទាប់ពីអគារ Gold Tower 42 នេះសម្រេចការសាងសង់ជាស្ថាពរ វានឹងក្លាយជា​សមិទ្ធ​ផល​អគារ​ពាណិជ្ជកម្មថ្មីមួយទៀត ស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ដែលនេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើន ព្រមទាំង​បានរួម​ចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាតទៅអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here