ដំណឹងល្អ! សួនទឹកដ៏ធំនៅកណ្តាលរាជធានីភ្នំពេញនឹងបើកនៅខែមិថុនាខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សួនទឹក Water Garden ដ៏ធំសម្រាប់លេងកម្សាន្ត ដែលមានទីតាំងស្ថិតនៅជាន់ក្រោមផ្សារទំនើប Aeon Mall2 ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបើកជូនសាធារណៈជនអោយចូលលេងកម្សាន្ត  នៅពាក់កណ្តាលខែក្រោយនេះ។

សួនទឹកនេះបានសាងសង់លើទំហំដី ៣.៧២៩ ម៉ែត្រការ៉េ ដែលមានកន្លែងលេងជាច្រើនប្រភេទផងដែរ ដូចជា កន្លែងញាំអាហារ ម៉ាតតូចៗ និងមានកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។គេមិនទាន់ដឹងពីចំនួនថវិកាប៉ុន្មាននោះទេ ចំពោះការវិនិយោគទៅលើសួនទឹកកម្សាន្តដ៏ធំមួយនេះ។

សួនទឹកនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន WOWDY និងឧបត្ថម្ភគាំទ្រដោ​យក្រុមហ៊ុន IZE Cambodia ។

សួនទឹកដ៏ធំនេះ ត្រូវបានគេសាងសង់ឡើងតាមស្តង់ដាររបស់ប្រទេសជប៉ុន ដែលធ្វើអោយអ្នកទៅលេងកម្សាន្ត មានភាពសប្បាយរីករាយដូចជា កន្លែង “Raft Slides” ពោងរអិលទឹក ដែលអាចជិះលេងកម្សាន្តបាន និងកន្លែង Laser Light Effect Slide Water ដែលជាកន្លែងរិលមានភ្លើងព័ណ៌គ្រប់ប្រភេទ នឹងធ្វើអោយអារម្មណស្រស់ថ្លាថែមទៀត។

សួនទឹក ឬ Water Garden នឹងក្លាយជាកន្លែងទាក់ទាញនិងប្បាយបំផុតនៅក្នុងទីក្រុងភ្នំពេញសម្រាប់ក្មេងៗ និងមនុស្សធំ។

ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON Mall2 នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣០ ឧសភាខាងមុខនេះហើយ ខណៈសួនទឹកដ៏ធំនេះនឹងបើកនៅពេលបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here