ដំណឹងល្អ : Morgan Towerនឹងរំលេចភាពអស្ចារ្យមួយទៀតនៅទីក្រុងកោះពេជ្រ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ទីក្រុងកោះពេជ្រនឹងរំលេចអាគារកប់ពពកមួយទៀត នៅពេលឆាប់ៗខាងមុខ ខណៈដែលថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងប្រកាសសាងសង់នាពេលឆាប់ៗខាងមុខនេះក្នុង​ឳកាសជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
អគ្គនាយកក្រុមហ៊ុន Morgan លោក Ding Yongjun បានមានប្រសាសន៍ក្នុងជំនួប​ជាមួយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងនាថ្ងៃទី១៦ សីហានេះថា ក្រុមហ៊ុនលោកនឹងសាងសង់អាគារ Morgan Tower៤៦ជាន់ ស្មើនឹងកំពស់២១០ម៉ែត្រនាពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ។ អាគារនេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ សីហា​ខាងមុខនេះ។


លោកបន្តថា Morgan Tower នឹងប្រើប្រាស់ជាអាគារការិយាល័យ សណ្ឋាគារប្រ​ណីត សាលប្រជុំ ភោជនីយដ្ឋាន និង Sky Bar សម្រាប់គយគន់ទេសភាពក្រុងភ្នំពេញ។ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍ សាងសង់សណ្ឋាគារប្រណីតនៅ​ខេត្តព្រះសីហនុផងដែរ។
ក្រុមហ៊ុននេះ មានប្រវត្តិសាងសង់អាគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន​នៅប្រទេសចិន ដូចជាទីក្រុងសៀងហៃ ទីក្រុងឈីងឌូជាដើម។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងផងដែរថា គំរោងនេះ ពិតជានឹងសាងសង់នៅទីក្រុងកោះពេជ្រពិតប្រាកដមែន ប៉ុន្តែលោកមិនបញ្ជាក់ពី ទីតាំងនៃគំរោងនេះ ត្រូវសាងសង់នោះទេ។លោកបន្តថា បច្ចុប្បន្នផ្ទៃដីទីក្រុងកោះពេជ្រទាំងមូលទើបអភិវឌ្ឍន៍បានចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ ហេតុនេះការអភិវឌ្ឍ​នៅ​តំបន់នេះទាមទារពេលវេលាច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here