ដំណឹងល្អ! TCC TRIUMPH មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មើជើងធំជាងគេ នឹងដំណើរការនៅក្រុងភ្នំពេញ

0

ដោយគង់ សូរិយា

       ភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ធំជាងគេ ដែលវិនិយោគក្នុងទឹកប្រាក់១០០០លានដុល្លារអាមេរិក នឹងក្លាយជាវិថីសំរាប់ដើរកំសាន្ត និងទិញទំនិញធំជាងគេនៅរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍លំដាប់ពិភពលោកនេះ មានឈ្មោះ TCC Triumph Commercial Center ដែលមានទីតាំងនៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងបញ្ចប់នៅទាំងស្រុងនៅចុងឆ្នាំ២០២០ខាងមុខនេះ។

យោងតាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា TCC TRIUMPH ជាមជ្ឈ​មណ្ឌលលក់ទំនិញអន្តរជាតិបោះដុំដ៏ធំបំផុតនៅទូទាំងប្រទេស ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកំសាន្តធំជាងគេបំផុតផងដែរ។ វាជាវិថីថ្មើជើងលំដាប់អន្តរជាតិ ដែលមានរចនាបទចំនួន១០ប្លែកពីគ្នានៅតំបន់នេះ ដោយមានវិថីអាហារលំដាប់ពិភព​លោក អាចញុំាអាហារមកពីគ្រប់ប្រទេសទាំងអស់ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ពិភ ពលោក និងជាចំណតតំបូងសម្រាប់ទេសចរណ៍ពិភពលោក ដែលមកកាន់ក្រុងភ្នំពេញ។

TCC TRIUMPH Commercial Center ប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា ខុនដូលំដាប់អន្តរជាតិ ការិយាល័យលំដាប់អន្តរជាតិ ផាប់ស្រ្ទីតលំដាប់អន្តរជាតិ២០០០ម៉ែត្រ វិថីសិល្បៈ២០០០ម៉ែត្រ វិថីតារា ឆាកសម្តែងនៅភ្នំពេញជាដើម។

ចូលរួមពិធីប្រកាសលក់គំរោងនេះ កាលពីចុងសប្តាហ៍មុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោ​​កហ៊ឺ បាវីបានមានប្រសា​សន៍ថា គម្រោងពាណិជ្ជកម្មថ្រាយអ៊ឹម ធ្វើឡើងសមស្របទៅតាមនឹងគោលនយោ​បាយ ផ្លូវមួយខ្សែក្រវ៉ាតមួយ ដែលរដ្ឋាភិបាលប្រទេសចិនបានលើកឡើង ដែលជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសចិននិងប្រទេ​សកម្ពុជា។

លោកបន្តថា “ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយទៅជាមជ្ឈ​មណ្ឌលបោះដុំទំនិញអន្តរជាតិដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្លាយជាមជ្ឈ​មណ្ឌ​លទេសចរណ៍ និងកម្សាន្តជាតិ អន្តរជាតិ”។លោកបន្តថា “ទីនេះក៏នឹងក្លាយទៅជាទីក្រុងទេស​ចណ៍វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here