តើ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៤ ជា​តំបន់​ពេញនិយម​សម្រាប់​ជនបរទេស?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជា​រឿង​មោទនភាព​មួយ ដែល​ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ៤ ក្នុងចំណោម​ប្រ​ឬេ​ស​ចំនួន១០ ដែលមាន​ការពេញនិយម​បំផុត​សម្រាប់​ជនបរទេស។

យោងតាម​បណ្តាញ​បរទេស​ធំ​បំផុត​លើ​ពិភពលោក Inter Nations ដែល​បាន​ស្ទង់​មតិ​ប្រជាជ​ចំនួន ១៣,០០០នាក់ មកពី១៦៦ប្រទេស ជា​លទ្ធផល​បាន​រកឃើញថា  ប្រទេស​ចំនួន១០ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ជា​ប្រទេស និង​តំបន់​ដែល​ពេញនិយម​បំផុត​សម្រាប់​ជនបរទេស ក្នុងនោះ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៤។

ទោះជា​យ៉ាងណា​ការសិក្សា​នេះ មិនបាន​បញ្ជាក់​ជាក់លាក់​នូវ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ ដែល​បានធ្វើ​ដើម្បី​វាយតម្លៃ​បែបនេះ​នោះទេ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា ប្រសិនជា​គិតពី​ការចំណាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ទីក្រុង​ភ្នំពេញ ឬ​ប្រទេស​កម្ពុជា គឺ​ស័ក្តិសម​នឹង​អ្វីដែល​បានលើកឡើង​នេះ ប៉ុន្តែ​បើ​គិតពី​ផាសុខភាព និង​សុវត្ថិភាព​ក្នុង​ការរស់នៅ​កម្ពុជា​ដូចជា មិនទាន់មាន​ភាព​ទាក់ទាញ​ខ្លាំង​នៅឡើយ​ទេ។អ្នកនាង​បន្តថា នៅ​កម្ពុជា ជនបរទេស​ដែល​ចូលមក​រស់នៅ​ជា​អ្នក​មក​បំពេញការងារ និង​វិនិយោគ ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់​ចូលនិវត្តន៍ ហើយ​មក​រស់នៅ​ច្រើន​នៅ​កម្ពុជា​យើង​មិនទាន់​ទទួលបាន​ក្រុម​ប្រជាជន​បែបនេះ​ច្រើន​នៅឡើយ​ទេ។

អ្នកនាង​បន្តថា “ការទាក់ទាញ​មនុស្ស​ចាស់​ចូលនិវត្តន៍ មក​រស់នៅ​ស្រុក​យើង​ជា​អ្វី ដែល​យើង​ចង់បាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​យើង​មិនទាន់​ទទួលបាន​ច្រើន​នៅឡើយ​ទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here