តៃវ៉ាន់បោះទុន ១០០លានដុល្លារសាងសង់អាគារការិយាល័យនៅក្រុងកោះពេជ្រ

0

ដោយ វុត្ថា

ឮភ្នំពេញ អ្នកវិនិយោគតៃវ៉ាន់ គ្រោងបោះទុនវិនិយោគ១០០លានដុល្លារ ដើម្បីសាង​សង់អាគារការិយាល័យកំពស់៤០ជាន់ថ្មីមួយ នៅកណ្តាលទីក្រុងកោះពេជ្រ ជាតំបន់ដែល​មានការអភិវឌ្ឈលឿនជាងគេនៅទីក្រុងភ្នំពេញ។

គម្រោងអគារការិយាល័យ Gia Tower ត្រូវបានអនុម័តជាផ្លូវការ ដែលវិយោគដោ​យ​ក្រុមហ៊ុនចិនតៃវ៉ាន់។ គំរោងនេះ នឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗខាងមុខនេះ នៅកោះពេជ្រ ហើយគំរោងនេះមានទីតាំងនៅជិតអគារ Diamond Twin Tower Phnom Penh។ អគារនេះមានកំពស់១៧៨ម៉ែត្រ និង៤០ជាន់។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ពិតជាមានក្រុមហ៊ុនតៃវ៉ាន់ ចូលមកវិនិយោគលើគំរោងនេះនៅទីក្រុងកោពេជ្រពិតប្រាកដមែន ហើយពេលនេះក្រុមហ៊ុនកំពុងរៀបចំការដ្ឋានសាងសង់។ លោកបន្តថា​លើសពីនេះ នៅពេលឆាប់ៗនេះនឹងមានក្រុមហ៊ុនតៃវ៉ាន់មួយទៀត នឹងសាងសង់អាគារ​ការិយាល័យ ននិងសណ្ឋាគារនៅក្នុងទីក្រុងកោះពេជ្របន្ថែមទៀតផងដែរ។

លោកបន្តថា រហូតមកទល់ពេលនេះ ផ្ទៃដីកោះពេជ្រទាំងមូល ទើបអភិវឌ្ឍន៍បានចន្លោះពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដូច្នេះផ្ទៃដីជាច្រើនទៀតកំពុងនៅទំនេរ និងត្រូវសា​ងសង់គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត។

លោកបន្តថា “តាមធម្មតាការអភិវឌ្ឍទីក្រុងទំនើបមួយ ត្រូវចំណាយពេល១០ទៅ២០ឆ្នាំ ទើបបញ្ចប់បានតាមអ្វីដែលយើងចង់បាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here