ផ្សារទំនើបធំមួយនៃគម្រោងតម្លៃ ៧០០លានដុល្លារស្វែងរកដៃគូវិនិយោគ

0

ដោយដែន ចែងចាំង

       ភ្នំពេញ ផ្សារទំនើបដ៏ធំមួយនៃគំរោងតម្លៃ៧០០លានដុល្លារ បាននិងកំពុងស្វែងរកដៃគូវិនិយោគ ដើម្បីដំណើរការតាមផែនការរបស់ខ្លួន បន្ទាប់ពីគ្រោងអាគារផ្សារនេះបាន​បញ្ចប់កាលពីឆ្នាំមុន។

ផ្សារទំនើបនេះស្ថិតក្នុងគំរោង THE I. D RIVIERA ស្ថិតក្នុងទីក្រុងកោះពេជ្រ ដែល​មានកំពស់ប្រមាណ១០ជាន់។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាម​ទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ផ្សារទំនើបនេះមិនទាន់មានសកម្មភាពសាងសង់បន្តទេ ដោយក្រុមហ៊ុនវិនិយោគគម្រោងនេះ កំពុងស្វែងរកដៃគូវិនិយោគ ដើម្បីចាប់ផ្តើមដំណើរ​ការផ្សារទំនើបដ៏ធំនេះ។

លោកបន្តថា “យើងមិនដឹងព៌តមានលំអិតពីគំរោងនេះទេ ប៉ុន្តែតាមអ្វីលោកដឹង គឺក្រុមហ៊ុននេះកំពុងរកដៃគូសហការ”។

គំរោង THE I.D RIVIERA មានអាគារកំពស់កប់ពពកចំនួន៥ ដោយអាគារពីរនៅ​ផ្នែកខាងមុខមានកំពស់២៨ជាន់ និងអាគារចំនួន៣មានកំពស់៣៨ជាន់ និងមានអាងទឹកពីលើអាកាសប្រវែង២០០ម៉ែត្រ។

បច្ចុប្បន្នតំបន់ជុំវិញកោះពេជ្របាន និងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ហើយផ្សារទំនើបធំៗចំនួនបីបានស្ថិតនៅជុំវិញនោះ ដូចជា ផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL1 និងផ្សារទំនើបចំនួនពីរទៀតនឹងបើកដំ​នើរការនៅពេលខាងមុខ ដូចជា ផ្សារទំនើប THE Bridge Commercial និងផ្សារទំនើប​បស្ថិតក្នុងគំរោង THE PEAK ដែលនឹងនាំយកផ្សារទំនើបលំដាប់អន្តរជាតិមកពីសឹង្ហបុរី ដើម្បីដំណើរការផ្សារដ៏ធំនេះនាពេលខាងមុខ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅឆ្នាំ២០១៨នេះផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបលំដាប់អន្តរជាតិចំនួន១៣នឹងបើក​ដំណើរការនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here