ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយទៀតនឹងប្រារព្វធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ

0

ដោយ វុត្ថា

ភ្នំពេញ សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសហព័ន្ធទេសចរណ៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍តាំពិពរណ៍ទេសចរណ៍នៅដើមខែកញ្ញា ខាងមុខនេះ ដើម្បីបង្កើនទេសចរណ៍ថ្មីៗជាច្រើនផ្សេងទៀត មកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

លោកស៊ីណាន ធួន ប្រធានសមគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមហ៊ុន B2B Cambodia បានថ្លែងនៅក្នុងពិធីសម្ភោធពិព៌ណទេសចរណ៍ឆ្នាំ២០១៨ កាលពីមិ្សលម៉ិញនេះថា មានព្រឹត្តិការណ៍តាំងពិព៌ណជាច្រើនៅក្នុងវិស័យទេសចរណ៍ តែដើម្បីអោយកំណើនទេសចរណ៍កើនឡើង ត្រូវតែធ្វើសកម្មភាពតាំងពិព័រណ៍ទេសចរណ៍បែបនេះ អោយបានកាន់តែច្រើនថែមទៀត។

លោកបន្តថា “នៅប្រទេសមួយចំនួន ដូចជាប្រទេសថៃ ម៉ាឡេស៊ីជាដើម គេរៀបចំព្រឺត្តិការ​ណ៍ជារៀងរាល់ថ្ងៃ ដើម្បីមានលទ្ធភាពទាញយកទេសចរណ៍ បានកាន់តែច្រើនមកកម្សាន្តក្នុងប្រទេសរបស់គេ ដើម្បីបានផ្តល់ឪកាសការងារដល់ពលរដ្ឋ និងវិនិយោគកាន់តែច្រើន”។

លោកស៊ីណាន ធួនបានបន្ថែមថា សមាគម PATA និងសហព័ន្ធទេសចរណ៍មើលឃើញពីសក្តានុពលបែបនេះ នឹងរៀបចំព្រឹត្តិការណ៍តាំងពិពរណ៍នេះនេះឡើង បើទោះមានទំហំតូច តែវាខ្លឹម អាចទាក់ទាញអ្នកទិញទេសចរណ៍ មកពីណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងកើត ដែលជាទីផ្សារថ្មីៗ សម្រាប់កម្ពុជាអោយមកទស្សនាកម្ពុជា។

សម្រាប់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ នឹងត្រូវៀបចំពីរដង គឺនៅសៀមរាប និងនៅក្នុងទីក្រុងភ្នំពេញនៅដើមខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ចាប់ពីឆ្នាំ២០១៩ ខាងមុខ សហគម PATA និងសហព័ន្ធទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍បែបនេះ៤ដងនៅក្នុងមួយឆ្នាំ ដោយគ្រោងធ្វើនៅសៀមរាប២ដង និងនៅក្នុងរាជធានីភ្នំពេញ ២ដង។

បន្ថែមពីនេះ បើសិនមានការគាំទ្រពីអ្នករកស៊ីវិស័យទេសចរណ៍នេះ សមាគមនឹងនឹងពង្រីកការរៀបចំនេះ រហូតដល់បណ្តារាជធានីខេត្តគោលដៅមួយចំនួនទៀត ដូចជានៅបាត់ដំបង ខេត្តនៅជាប់សមុទ្រ និងតំបន់ភូមិភាគខាងកើតនៃប្រទេសកម្ពុជា ព្រោះថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ លក់ទេសចរណ៍តែនៅក្នុងរាជធានីភ្នំពេញ និងនៅសៀមរាបដែលគោលធំដៅប៉ុណ្ណោះ តែតាមពិតប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេកសម្ពុជា ដែលមិនត្រូវបានគេស្គាល់ហើយវាគឺជាគោលដៅរបស់សមាគមន៍របស់យើង ក្នុងការខិតខំប្រឹងប្រែងធ្វើអោយមានចំណុល និងពលកម្មជូនដល់ប្រជាជននៅតាមមូលដ្ឋាន។

លោកស៊ីណា ធួន ប្រធានក្រុមហ៊ុន B2B Cambodia រំពឹងថា ក្រុមហ៊ុនប្រមា​ណ​ជា៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ មកពីតំបន់អាស៊ាន និង អាស៊ីខាងកើត នឹងមានការចូលរួម ពីអ្នកវិនិយោគលើវិស័យសណ្ឋគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ជាច្រើននឹងចូលរួមក្នុងព្រឹត្តិការណ៍ពិពរណ៍មួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here