ភ្ញាក់ផ្អើល! មនុស្ស១៦លាននាក់ប្រើប្រាស់ស៊ីមកាតរហូតដល់ ១៩លាន

0

ដោយ វុត្ថា
ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០១៧ ចំនួនអ្នកជាវសេវាទូរស័ព្ទជល័តបានកើនឡើងប្រមាណ១៩លានស៊ីម ស្មើនឹង១២៥ភាគរយនៃចំនួនប្រជាជនសរុប ដែលប្រើប្រាស់សេវាទូរស័ព្ទចល័ត បានគ្រប់ដណ្តប់១០០ភាគរយ នៅទីប្រជុំជន។ ចំនែកចំនួននៃការជាវសេវាអិនធើណិត បានកើនឡើងប្រមាណ៨,៥នាក់ ស្មើរ៦០ភាគរយនៃចំនួនប្រជាជនសរុប។

ថ្លែងនៅក្នុងវេទការរដ្ឋាភិបាលអេឡិចត្រូនិក កម្ពុជា-កូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវ តឹក បានឲ្យដឹងថា ទំនើបកម្មយ៉ាងលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបង្កើតឪកាសថ្មីៗជាច្រើនដល់កម្ពុជា ក្នុងការសម្រួលការងារអោយកាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាពខ្ពស់ដូចជា ការទំនាក់ទំនងគ្នា ការផ្សព្វផ្សាយព័ត៌មាន ការទូទាត់ប្រាក់អនឡាញ ការបណ្តុះបណ្តាល/ស្រាវជ្រាវអនឡាញ ការផ្តល់សេវាពាណិជ្ជកម្ម និងការផ្តល់សេវាសាធារណៈអនឡាញ ។ល។

លោកបន្តថា “ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាមឧបករ​ណ៍ចល័ត និងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម បានក្លាយជាផ្នែកមួយនៃជីវិតប្រចំាថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ និងកំពុងតែបន្តកំណត់បែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា”។

បច្ចេកវិទ្យាជំនាក់ទី៤(4G/LTE) ត្រូវបានដាក់អោយដំណើរការនៅរាជធានី-ខេត្តទាំង២៥ គ្រប់ដណ្តប់ផ្ទៃដីស្ទើរតែ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បច្ចេកវិទ្យាកម្រិតខ្ពស់ (4.5G/LTE advanced) ក៏ត្រូវបានប្រកាសដាក់អោយដំណើរការ ដែលអនុញ្ញាតិអោយយុវជនរីករាយ ជាមួយនឹងការប្រើប្រាស់សេវាអិនធើណិតល្បឿនលឿនប្រកបដោយតម្លៃទាបបំផុតនៅក្នុងតំបន់។

លោកត្រាំ អ៊ីវតឹកបានបន្តថា រដ្ឋាភិបាលកម្ពុជាបានទទូលស្គាល់តម្លៃនៃប ច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រផែនការមេ និងផែនការសកម្មភាពនានា ដើម្បីអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក លើកទឹកចិត្តវិស័យឯកជនឲ្យវិនិយោគលើបច្ចេកវិទ្យាទំនើប ទាន់សម័យ ដូចជាប្រព័ន្ធអិនធើណិតល្បឿនលឿន បច្ចេកវិទ្យាពពក និងការអភិវឌ្ឍ Software ដើម្បីលើកកម្ពស់គុណភាព និង្បរសិទ្ធភាព នៃសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

រដ្ឋាភិបាលកម្ពុជា ក៏មានផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ឆ្នាំ២០២០ផងដែរ ដោយបានកំណត់គម្រោងអាទិភាពចំនួន៥ ក្នុងក្របខណ្ឌរដ្ឋាភិបាលអេឡិកត្រូវនិក សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ការអប់រំតាមប្រព័ន្ធអេឡិកត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងទេសចរ​ណ៍​ប្រព័ន្ធអេឡិកត្រូនិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here