មូលដ្ឋាន​សំខាន់​ចំនួន៤ ដែល​ត្រូវ​ដឹង​មុន​វិនិយោគ​លើដី​ធ្លី

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការវិនិយោគ​ដោយ​ប្រថុយប្រថាន មិនមែន​ការ​ការវិនិយោគ​ដោយ​ឆ្លាត​វៃ​នោះទេ ប៉ុន្តែ​ការប្រើប្រាស់​ចំណេះដឹង​ឲ្យ​បាន​ត្រឹមត្រូវ មុន​សម្រេច​ចិ​ត្តិ​វិនិយោគ នឹងធ្វើ​ឲ្យ​ការវិនិយោគ​របស់​អ្នក​ប្រាសចាក​ហានិភ័យ និង​ទទួលបាន​ផលចំណេញ។

លោក ង៉ែត ជូ ដែលជា​អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន មុននឹង​សម្រេចចិត្ត​វិនិយោគ​លើដី​ធ្លី​គួរ​គិតពី​កត្តា​អ្វីខ្លះ? លោក​បាន​ឲ្យ​ Propertyarea.asia ដឹង​កាលពី​សប្តាហ៍​មុន​ថា ការវិនិយោគ​លើដី​ធ្លី​មិនអាច​ទទួលបាន​ផល​មកវិញ​មុន​រយៈពេល១ឆ្នាំ​ឬមួយ​ឆ្នាំ​នោះទេ។ វា​ត្រូវការ​ពេលវេលា​សមស្រប​មួយ ហេតុនេះ មុន​សម្រេចចិត្ត​វិនិយោគ​លើដី​ធ្លី អ្នកវិនិយោក​គ​គួរ​គិត​កត្តា​មួយចំនួន​សិន ដូចជា ទី១ សូម​ដកចេញ​នូវ​ការពឹង​ផ្អែកលើ​ព្រេងសំណាង​ជាមុនសិន ព្រោះ​ព្រេងសំណាង​វា​មិនអាច​កើតមាន​ពិតប្រាកដ​ទេ បើ​យើង​គ្មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ ទី២ ត្រូវ​សួរ​ខ្លួនឯង​ថា បើសិនជា​គំរោង​របស់ខ្លួន​ជាប់គាំង លក់​មិន​ចេញ តើ​យើង​អាច​ទ្រាំ​ឬ​មាន​វិធីសាស្ត្រ​ដោះស្រាយបាន​ប៉ុន្មាន​ឆ្នាំ បើ​យើង​រង់ចាំ​ឬ​អាច​ដោះស្រាយបាន យើង​នឹង​ទទួលជោគជ័យ។

ទី៣ កុំ​ពឹង​ផ្អែកលើ​ព៌​ត​មាន​ឆៅ ឬ​ធ្វើតាម​កំសួលភ្លាមៗ ដោយ​មិនបាន​វិភាគ ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុន ទី៤ កុំ​ឲ្យ​មានការ​យល់ច្រឡំ​ផ្នែក​អារម្មណ៍ មានន័យថា​កុំ​យក​អារម្មណ៍​ឬ​ធ្វើតាម​គ្នា។

លោក​ង៉ែត ជូ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​បន្ថែម​ថា ចូ​រវិ​និ​វិយោគ​ប្រកបដោយ​ចក្ខុវិស័យ ត្រឹម​ឆ្នាំ២០៣០ ក្រុងភ្នំពេញ​មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ដ៏​ធំ​រហូតដល់​ប្រមាណ៣៦០០ហិកតា ឬ​ស្មើនឹង​ជាង២៤ដង​នៃ​ផ្ទៃដី​បឹងកក់​ទាំងមូល។

លោក​បន្តថា “តាម​ការវិភាគ​លើ​ទិន្នន័យ នៃ​តំរូវការ​លំនៅដ្ឋាន​នៅ​ក្រុងភ្នំពេញ ខ្ញុំ​អាច​ព្យាករណ៍​ថា ក្នុងឆ្នាំៗមាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រមាណ៣០០ហិកតា ឬ​ស្មើនឹង​ជាង២ដង​នៃ​ផ្ទៃ​បឹងកក់​ទាំងមូល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here