រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជិត១០លានដុល្លារសម្រាប់ធ្វើជំរឿនឆ្នាំ២០១៩

0

រាជរដ្ឋាភិបាលកមម្ពុជាគ្រោងនឹងធ្វើជំរឿនប្រជាជននៅទូទៅប្រទេសនៅក្នុងឆ្នាំ២០១៩ខាងមុខនេះដោយនឹងប្រើប្រាស់ថវិកាជាតិជំនួន ១០ លានដុល្លារទាំងស្រុងដោយគ្មានដៃគូអភិវឌ្ឍណាមួយជួយគាំទ្រឡើយ។

សម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រីក្រសួងមហាផ្ទៃថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជនកម្ពុជា នៅឆ្នាំ២០១៩ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ បានលើកឡើងថាជំរឿននៅកម្ពុជា ឆ្នាំ២០១៩ មានការកែរលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណ:ទាន់សម័យ ស្របតាមតម្រូវការសូចនាករ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃរបៀបវារ:ឆ្នាំ២០១៦-២០៣០។

សម្ដេចបន្ថែមថា “ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ គឺប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងដោយគ្មានដៃគូអភិវឌ្ឍន៍ ណាមួយជួយគាំទ្រឡើយលើកលែងតែអង្គការ UNFPA ដែលបានជួយលើជំនួញបច្ចេកទេស និងក្នុងមួយកំរិតមួយនៃលទ្ធភាពរបស់គាត់” ។


បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះនឹងចាប់ផ្តើមយកថ្ងៃទី៣ ខែ ៣ ឆ្នាំ២០១៩ដោយប្រើមនុស្សជំរឿនប្រមាណប្រាំម៉ឺននាក់ទូទាំងប្រទេស ហើយនឹងត្រូវចំណាយពេលរយៈពេលជិតមួយឆ្នាំ។

នៅក្នុងឆ្នាំ២០១៩ខាងមុខនេះប្រជាជន កម្ពុជាអាចនឹងកើនដល់ក្នុងរង្វង់១៦លាននាក់ ខណៈប្រជាជនកម្ពុជាមានកំណើនក្នុងមួយឆ្នាំពីរង្វង់១.៦ភាគរយនោះ ហើយក្រុមការងារបច្ចេកទេស វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ បានអនុវត្តការងារជំរឿនប្រជាជន បានដោយរលូនទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here