វិស័យធានារ៉ាប់រងអាយុជីវិតចាប់ផ្តើមមានការរីកចម្រើននៅកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ វិស័យធានារ៉ាប់រងអាយុជីវិតនោកម្ពុជា មានការរីកចំរើនជាខ្លាំងដោយសារជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែកើនឡើង ពីសារៈប្រយោជន៍នៃការទិញសេវាធានារ៉ាប់រងអាយុជីវិត។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងួន សុខាបានថ្លែងក្នុងពិធីសម្ពោធជាផ្លូវ​ការ ភាពជា​ដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិត រវាងក្រុមហ៊ុនធា​នារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ និងគ្រឹះ​ស្ថានមីក្រូហិរញ្ញ​វត្ថុហត្ថាកសិករ លីមីធីតកាលពីម្សិលម៉ិញនេះថា ទោះបីជាវិស័យធានារ៉ាប់រងទើប មានវត្តមាននៅក្នុងប្រទេសកម្ពុជាក្ដី តែវិស័យមួយនេះមានការរីកចំរើនជាខ្លាំង ដោយប្រជាជនមានការគិត​គូរ​ខ្ពស់​ពី​សារៈ​ប្រយោជន៍​ ដែលសេវាធានារ៉ាប់រងផ្ដល់ជូននាពេលអនាគត។

លោកជំទាវបន្តថា “ភាពសហការជាដៃគូ ក្នុង​ការ​ចែកចាយសេវាធានារ៉ាប់រងអាយុ​ជីវិតមាន​ការកើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ដោយមានភ្នាក់ងារសេវាធានារ៉ាប់រងជាធនា​គារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ក្នុង​ប្រទេសកម្ពុជា ជាពិសេសត្រឹមឆ្នាំ២០១៧ ប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិត បានកើនដល់សរុបចំនួន១៥៣​លាន​ដុល្លា​រ​អាមេរិក​”។

អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ៍លោក Tan Jiak Hiang ​បានមានប្រសាសន៍ថា ការសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ គឺដើម្បី​ចែក​ចាយ​សេវា​ធានារ៉ាប់​រងឥណទាន និងផលិតផលការពារហិរញ្ញវត្ថុផ្សេងៗដល់អតិថិជនរបស់ហត្ថាកសិករ ដោយវានឹង​ជួយ​សម្រួល​និង​ផ្ដល់​អត្ថប្រយោ​ជន៍ដល់ជាច្រើន។

សេវាធានារ៉ាប់រងអាយុជិវិត បានចាប់ផ្ដើមដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០១២កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here