សមាជិកក្រុមហ៊ុន Century21ទូទាំងពិភពលោកជួបជុំគ្នាដ៏ធំនៅអាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ សមាជិកនៃក្រុមហ៊ុន Century21 Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនអចលនទ្រព្យយក្ស Century21 នឹងចាកចេញទៅអាមេរិក ដើម្បីសិក្សារៀនសូត្រ បង្កើតបណ្តាញ បង្កើនបទពិសោធន៍ និងទទួលពានរង្វាន់ចំពោះស្នាដៃឆ្នើមរបស់ពួកគេពីក្រុមហ៊ុនលំដាប់ពិភពលោកនេះ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន Century21 Cambodia និងជាអ្នកនាំចូលនូវ Master Franchise ក្រុមហ៊ុន Century21 មកកាន់ប្រទេសកម្ពុជានឹងដឹកនាំ សមាជិករបស់ខ្លួន និងក្រុមហ៊ុនជាបុត្រសម្ព័ន្ឋ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដ៏មានកិត្យានុភាពនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមដែលបានទិញ Franchise ពីក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងកាលពីព្រលប់ថ្ងៃទី៧ មិនាកន្លងមកថា ក្រុមសមាជិកCentury21 Cambodiaនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សម្រាប់ក្របខ័ណ្ឌក្រុមហ៊ុនCentury21 ទូទាំងពិភពលោក ដែលបច្ចុប្បន្នមានសាខាចំនួន៧៩ប្រទេស មានការិយាល័យសរុបជាង៧៣០០ និងភ្នាក់ងារលក់ជាង១០ម៉ឺននាក់នៅទូទាំងពិភពលោក។

លោកបន្តថា កិច្ចប្រជុំនេះនឹងមានការចែកពានរង្វាន់ ដល់ក្រុមហ៊ុនឆ្នើមដែលបានសម្រេចជោគជ័យ លើការទិញលក់ ជួល អចលទ្រព្យនៅទូទាំងពិភព លោក ហើយកិច្ចប្រជុំនេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ទី១

ចែករំលែកបទពិសោធន៍គ្នា រវាងភ្នាក់ងារអចលនទ្រព្យនៅលើពិភពលោក ទី២ ការចែករំលែកចំណេះដឹង ទាក់ទងនឹងប្រព័ន្ឋបច្ចេកវិទ្យា និងថាតើបច្ចេកវិទ្យាក្នុង​វិស័យអចលនទ្រព្យកំពុងដើរតួនាទីយ៉ាងដូចម្តេច ទី៣ ការចែករំលែកយុទ្ឋសា​ស្រ្ត​នៃការលក់ឲ្យបានច្រើន ដើម្បីលើកទឹកចិត្តភ្នាក់ងារលក់ឲ្យលក់អចលនទ្រព្យ​ឲ្យបានច្រើន និងទី៤ ការលើកទឹកចិត្តដល់ភ្នាក់ងារអចលនទ្រព្យ ដោយធ្វើយ៉ាង​ណាឲ្យគាត់ស្រលាញ់ ពេញចិត្តចំពោះភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសឲ្យគិតថា ការធ្វើការងារនេះជាការងាររបស់ខ្លួនឯង ជាជំនួញរបស់ខ្លួនឯង។

លោកបន្តថា “នាពេលអនាគតខ្ញុំគិតថា ភ្នាក់ងារអចលនទ្រព្យនឹងមិនមាន​ប្រាក់ខែទេ ពួកគេនឹងទទួលយកកម្រៃជើងសារជំនួសវិញ ព្រោះការយកកម្រៃជើងសារគាត់នឹងទទួលបានប្រាក់ច្រើនជាងធ្វើការឲ្យគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here