សម្តេចតេជោប្រកាសបញ្ចុះថ្លៃភ្លើងជាថ្មីនៅឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជាថ្មី ក្នុងការបញ្ចុះតម្លៃអគ្គិសនី និងថ្លៃទឹកជាថ្មីនៅឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៥,០០០នាក់នៅ​តាមតំបន់ផ្លូវជាតិលេខ៥នាព្រឹកថ្ងៃទី១៥ សីហានេះសម្តេចតេជោបានមានប្រសាសន៍ថា តម្លៃអគ្គិសនីនឹងត្រូវបញ្ចុះតម្លៃបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មកម្ពុជា។ សម្តេចបន្តថា យ៉ាងណាតម្លៃទឹកមិនទាន់កំណត់នៅឡើ​យទេ ដោយសារទឹកត្រូវការប្រើប្រាស់សារធាតុដើម្បីធ្វើឲ្យទឹកស្អាត ព្រោះទឹកនៅតំបន់​មួយចំនួនត្រូវប្រើប្រាស់សារធាតុច្រើន ដើម្បីធ្វើឲ្យទឹកស្អាតនិងអាចប្រើប្រាស់បាន។

សម្តេចបន្តថា “កម្មករ និយោជិតនឹងទទួលបានផលប្រយោជន៍ផងដែរ តាមរយៈការប្រកួតប្រជែង និងការទទួលបានផលប្រយោជន៍ពីការបញ្ចុះតម្លៃអគ្គិសនី ដែលពួកគេ​នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីការបញ្ចុះតម្លៃអគ្គិសនី”។

នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ រដ្ឋាភិ​បាលបានដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនី ការរៀបចំតំបន់ឧស្សាហកម្ម ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីប្រែក្លាយពីឧស្សាហកម្ម ដោយប្រើប្រាស់អតិពលកម្ម ទៅជា​កំលាំងពលកម្មជំនាញ ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមកាន់តែច្រើន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បញ្ហាប្រឈមក្នុងសេដ្ឋកិច្ចកម្ពុជា គឺតម្លៃអគ្គិសនីថ្លៃជាងគេក្នុងតំបន់ បញ្ហាដឹកជញ្ជូន ធន ធានមនុស្ស ប៉ុន្តែបញ្ហានេះរដ្ឋាភិបាលបាននិងកំពូងដោះស្រាយ ដើម្បីឈានទៅអភិវឌ្ឍន័​សេដ្ឋកិច្ចរបស់ខ្លួន។លោកបន្តថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ជាគោ​លនយោបាយមួយ ដែលរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត ព្រោះគោលនយោបាយដែលមានពីមុន វាប្រៀបដូចជារថយន្តចាស់ ហេតុនេះយើងត្រូវមានរថយន្តថ្មី ដែលអាចឲ្យរថយន្តរបស់យើងអាចរត់បានលឿនជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here