សារវិជ្ជមាន៖ សម្តេចតេជោចិនជួយដល់ការអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែការដឹងគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន ដែលជានិច្ចជាកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។

សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅកាន់តំបន់ថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៣ មិនានេះថា “ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯង ឲ្យបានរីកចម្រើនប៉ុណ្ណោះទេ តែចិនក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ ប្រទេសជិតខាងមួយចំនួនផងដែរ ជាក់ស្តែងដូចប្រទេសកម្ពុជា”។

ការសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប៩៦,៤៨គីឡូ ម៉ែត្រនេះ មានតម្លៃជាង៩៤លានដុល្លារអាមេរិក។

សម្តេចតេជោហ៊ុន សែនបានសម្តែងនូវមោទនភាពជាខ្លាំង ចំពោះទំនាក់ទងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយមិត្តចិន ដែលអាចចាត់ទុកថាជាការដើរបន្តតាមព្រះរាជសកម្មភាព ព្រះបរមរតនកោដិ សម្តេចព្រះ នរោត្តម សីហនុ ដែលកន្លងមកព្រះអង្គបានផ្សាភ្ជាប់ និងមានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួ​យថ្នាក់ដឹកនាំប្រទេសចិន។ តាមរយៈទំនាក់ទំនងទាំងអស់នេះ គឺបានផ្តល់នូវផលប្រយោជន៍ រវាងប្រទេសទាំងពីរឲ្យគ្នាទៅវិញទៅមក។

សម្តេចបន្តថា “យើងមានទំនាក់ទំនងល្អជាចិន គឺមិនខុសទេ ហើយវាក៏ស្របតាមព្រះរាជគន្លងរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ព្រះបីតាជាតិយើងផងដែរ។ សម្តេចឪមានទំនាក់ទំនងល្អជាមួយចិន តាំងពីចិនមិនទាន់ចូលអង្គការសហសហប្រជាជាតិមកម្លេះ គឺតាំងជំនាន់មេដឹកនាំចិនសម័យមុនៗ…ម៉ៅសេទុង ជូអីនឡាយ”។

ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាលោកស្យុង ប៉រ បានថ្លែងដែរថា ជំនួយរបស់ចិន គឺជាជំនួសដោយសមធម៌ សុច្ចរិតភាព បើកចំហ គ្មានលក្ខខ័ណ្ឌ និងមិនស្ថិតនៅក្រោមស្ថានភាព នយោបាយណាមួយឡើយហើយ​ការ«ជួយកម្ពុជា គឺជួយដោយស្មោះស្ម័គ្រ”។

រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសងស្ពានដល់កម្ពុជាចំនួន៧រួចមកហើយ ដែលចំណាយអស់ទឹកប្រមាណជាង២១៦ លានដុល្លារអាមេរិក និងកំពុងសាងសងស្ពានមួយទៀត ដែលត្រូវឆ្លងពីស្រុងស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ភ្ជាប់ទៅកាន់ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមុន។

បន្ថែមពីនេះ ប្រទេសចិនក៏បានផ្តល់ជំនួយជាច្រើនដល់ស្ថាប័នជាតិសំខាន់ៗរបស់ប្រទេសកម្ពុជាផងដែរ។

ការជួយលើកគ្រប់ផ្នែករបស់ប្រទេសចិន មកលើប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារតែប្រទេសចិន ចង់ពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ាន និងស្របតាមគោលនយោបាយរបស់លោកប្រធានធិបតី ដែលទើបតែលជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្តងទៀត គឺលោក Xi Jinping ផ្លូវមួយ   ខ្សេក្រវាត់មួ (One Belt One Road Initiative)  ក្នុងការដាក់ចេញជាយុទ្ធសាស្ត្រពង្រីអំណាចសេចកិច្ចរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here