ស្វែងយល់ពីមហាយក្សចិន៖ ការវិនិយោគអចលនទ្រព្យរបស់ចិនមានល្បឿនលឿនក្នុងរយៈពេល៣ឆ្នាំនេះ

0

ដោយ វុត្ថា

ភ្នំពេញយោងតាមការស្ថិតិការិយាធិបតេយ្យជាតិ (NBS) របស់ប្រទេសចិនដែលបានចេញផ្សាយនៅថ្ងៃពុធនេះបានអោយដឹងថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិនបានកើនឡើង១០,៤ភាគរយក្នុងខែមិនា និងមេសានេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះ គឺជាការវិនិយោគអចលនទ្រព្យដែលលឿនបំផុត ក្នុងប្រទេសចាប់តាំពីខែមករាដល់ខែកុម្ភៈ ដែលគិតត្រឹមកំឡុងឆ្នាំ២០១៥កន្លងទៅនេះ ហើយការវិនិយោគអចលនទ្រព្យជារួមមានការកើនឡើង៩,៩%ផងដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា កំណើននៃការវិនិយោគលើអចលនទ្រព្យនេះ គឺអាស្រ័យលើតំលៃដីធ្លី កំពុងមានការកើនឡើង ស្របពេលដែលរដ្ឋាភិបាលបានប្រញាប់ប្រញាល់ បង្កើនការវិនិយោគទៅគម្រោងសាងសង់ផ្ទះសាធារណៈ។

លោក Yang Yewei អ្នកវិភាគប្រចាំក្រុមហ៊ុន Southwest Securities ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានអោយដឹងថា តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំមុន ដោយបូករួមតម្លៃវិនិយោគសរុបផងដែរ។លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីរុះរើតំបន់ឆ្នេរ និងផ្តល់ការតាំងទីលំនៅថ្មីដែលមានតម្លៃថោក នៅពេលដែលទីក្រុងធំ ៗ ដូចជាទីក្រុង ស៊ឹនជិនប្រឈមនឹងកង្វះខាតដី។

ខណៈពេលដែលមានការទិញដីសរុប បានកើនឡើងត្រឹមតែ០,៥ភាគរយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃនៃការដោះដូរដីធ្លីសរុបបានកើនឡើង២០,៣ ភាគរយក្នុងរយៈពេលដូចគ្នា។

របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា លំហូរនៃការវិភាគនៃការវិនិយោគលើដីធ្លី ជាមួយទិន្នន័យផ្លូវការបានបង្ហាញ ពីទីផ្សាររឹងមាំនៅក្នុងទីក្រុងតូចៗរបស់ប្រទេសចិន ខណៈចំនួនលំនៅដ្ឋាន ដែលមិនទាន់បានលក់ចេញ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ១៦,៧ភាគរយនៅក្នុងឆ្នាំនេះរហូតដល់ចុងខែមីនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here