ស្វែងយល់ពីរុស្ស៊ី! រុស្ស៊ីត្រៀមបង្អួតអាគារកប់ពពកមួយនៅពេលឆាប់ៗនេះ

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសរុស្ស៊ី ក្នុងទសវត្សរ៍ថ្មីបានបង្កើននូវកិត្យានុភាព និងឧត្តមភាពរបស់ខ្លួន ដោយបាននិងកំពុងត្រៀមបង្អួតអាគារកប់ពពកមួយឈ្មោះថា Lakhta Tower នៅ​ពេលឆាប់ៗខាងមុខនេះ។

អាគារ Lakhta Tower មានកំពស់៤៦២ ម៉ែត្ររចនាប្លង់ដោយក្រុមហ៊ុនអង់គ្លេស RMJM គឺជាអគារមួយក្នុងចំណោមអគារខ្ពស់កប់ពពកទាំង១៥ នៅក្នុងតំបន់អឺរ៉ុប។ អគា​រនេះមាន៨៧ជាន់ ត្រូវបានគេចំណាយថវិកាសាងសង់អស់ចំនួន២,១ពាន់លានដុល្លារ ដោយបានចាប់ផ្តើមសាងសង់ កាលពីឆ្នាំ២០១២កន្លងមនេះ។

Lakhta Tower ត្រូវបានគេសាងសង់ នៅក្នុងតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មស្ថិតនៅក្នុងទីក្រុងតូចមួយ នៃជាយក្រុង Saint Petersburg នៅលើទំហំដី៤០០,០០០ ម៉ែត្រការ៉េ។

អាគារដ៏ខ្ពស់អស្ចារ្យនេះ ត្រូវបានគេប្រើប្រាស់ជាទីស្នាក់ការថ្មីថាមពលរុស្សី Gazprom ។ Gazprom គឺជាអ្នកផលិតហ្គាស់ធម្មជាតិ ដ៏ធំបំផុតនៅលើពិភពលោក ដោយផ្គត់ផ្គង់ហ្គាស់ធម្មជាតិចំនួន១ ភាគ៣នៅក្នុងតំបន់អឺរ៉ុប និងមានអតិថិជនច្រើននៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here