ស្វែងយល់ពីអាស៊ាន៖ ទីផ្សារអាផាតមិននឹងផ្ទុះឡើងក្នុងទីក្រុងហ៊ូជីមិញរយៈពេល៤ឆ្នាំខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញ៖  ការផ្គត់ផ្គង់អាផាតម៉ិននៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម មានភាពស្រដៀងគ្នានឹងទីក្រុងភ្នំពេញ ដោយយោងតាមរបាយការណ៍មួយចេញផ្សាយដោយក្រុមហ៊ុន Savills Vietnam បានអោយដឹងថា ការផ្គត់ផ្គង់អាផាតមិនថ្មីៗរាប់ពាន់Units នឹងហូរចូលក្នុងទីផ្សារទីក្រុងហូជីមិញ ក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត ។

របាយការណ៍ដដែលនេះបានបង្ហាញថា មានគម្រោងអាផាតម៉ិនប្រមាណជា៩៣ ស្មើនឹង១២២,០០០Units នឹងដាក់ចូលក្នុងទីផ្សារអចលនទ្រព្យដធំរបស់ប្រទេសវៀតក្នុងឆ្នាំ ២០២០ខាងមុខនេះ។ ក្នុងនោះមាន ១០,៥០០ Units ស្មើរ១៣គម្រោងត្រូវបានគេសម្ភោធដាក់លក់ក្នុងត្រីមាសដំបូងឆ្នាំ២០១៨រួចហើយ ហើយនឹងបន្តសម្ភោធដាក់លក់នៅគម្រោងទី៩បន្ថែមទៀត។

ជារួមការផ្គត់ផ្គង់បឋមនៅក្នុងទីក្រុងមានចំនួន២៨,៦០០យូនីត គិតត្រឹមត្រីមាសទី ១ ឆ្នាំ២០១៨ ថយចុះ៣២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង១៣ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។

ក្រុមហ៊ុន Savills Vietnam បានព្យាករថា ស្រុកចំនួន៩នៅជាយក្រុងនៃប្រទេសវៀតណាម នឹងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍន៍ធំជាងគេ ដោយក្នុងនោះមានមានលំនៅដ្ឋានថ្មីប្រហែល៦១ភាគរយផ្តោតលើចំណាត់ថ្នាក់កំរិតC។

លំនៅដ្ឋានប្រភេទC បានកើនឡើង៦២ ភាគរយនៅត្រីមាសទី១ ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការលក់នៅលំនៅដ្ឋានគ្រប់កម្រិតទាំងអស់ បានកើនឡើងយ៉ាងខ្លាំង ពោលគឺកើនឡើង៥១% ដោយក្នុងមួយឆ្នាំស្មើនឹង១៣,៥០០ Units ថ្វីបើនេះជាការធ្លាក់ចុះនៃការលក់១១ភាគរយ ក្នុងត្រីមាសដំបូងក៏ដោយ។ ត្រីមាសទី១ក៏បានឃើញ​មានបន្ថែមផ្ទះល្វែង និងវីឡាជាង៧៧០ផងដែរ។

ក្រុមប្រឹក្សាយោបល់លំនៅដ្ឋានបានកត់សម្គាល់ថា ចាប់ពីឆមាសទី១ឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ ការផ្គត់ផ្គង់ផ្ទះ និងវីឡាអាចមានលំនៅដ្ឋាន ឬដីឡូតិ៍ចំនួន១៧០០០ កន្លែង ដែលភាគច្រើនស្ថិតនៅក្នុងស្រុកភាគខាងកើត របស់ទីក្រុងនឹងគ្របដណ្ដប់លើទីផ្សារ ៦០% ។

សេវាកម្មផ្ទះល្វែងចំនួនជាង ១,១០០ Units នឹងផ្ទុះឡើងក្នុងរយៈពេលប្រាំបួនខែចុងក្រោយនៃឆ្នាំ២០១៨។

សេដ្ឋកិច្ចវៀតណាមបានទទួលផលប្រយោជន៍ ពីការកើនឡើងនៃអ្នកទិញពីក្រៅប្រទេស ដោយសារតែច្បាប់លំនៅដ្ឋាន ដែលត្រូវបានគេដាក់អោយប្រើប្រាស់នៅឆ្នាំ ២០១៥ សម្រួលដំណើរការសម្រាប់ជនបរទេស អាចទិញអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here