ស្វែងយល់ពីអាស៊ាន! ម៉ាឡេស៊ីបន្តពង្រឹងឧត្តមភាព តាមរយៈការសាងសង់អាគារកប់ពពកថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលអគារ Petronas Twin Tower បានជាប់កំណត់ត្រាជាអគារខ្ពស់ជាងគេក្នុងទីក្រុង Kuala Lumpur និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមកដល់ពេលនេះ Petronas Twin Tower នេះ លែងបានជាប់កំណត់ត្រាទៀតហើយ ដោយសារតែមានអគារខ្ពស់ៗជាច្រើនបាននឹងកំពុងតែរីកដុះដា​ល និងកំពុងសាងសង់ជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេស Malaysia និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បន្តពង្រឹង និងពង្រីកសក្តានុពល និងឧត្តមភាពរបស់ខ្លួន ប្រទេសម៉ាឡេស៊ីកំពុងតែសាងសង់អគារមួយទៀតមានឈ្មោះថា The Exchange 106 នៅក្នុងតំបន់ Tun Razak Exchange ដែលនឹងខ្ពស់ជាងអគារ Petronas Twin Tower នាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះអគារនេះ គឺជាអគារដែលខ្ពស់បំផុតក្នុងចំណោមអគារខ្ពស់ចំនួន១៥ នៅក្នុងពិភពលោក។ ដោយឡែកប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន បាននឹងកំពុងមានកម្រោង ក៏ដូជាកំពុងសាងសង់អគារជាច្រើនផ្សេងទៀតផងដែរ។

The Exchange 106 ពីមុនអគារនេះ ត្រូវបានគេស្គាល់ថា TRX Signature Tower ជាអគារខ្ពស់កប់ពពកកំពុងសាងសង់នៅក្នុងតំបន់ Tun Razak Exchange ក្នុងខណ្ឌដែលមានសេដ្ឋកិច្ចរីកចម្រើនថ្មីក្នុងទីក្រុង Kuala Lumpur។ អគារនេះ ត្រូវបានគេសាងសង់ ក្នុងកម្រិតកម្ពស់៤៩២ម៉ែត្រ និង១០៦ជាន់សម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្ម។ អគារនេះនឹងខ្ពស់ជាងអគារ ដែលល្បីល្បាញបច្ចុប្បន្ន Petronas Twin Towers និងជាអគារខ្ពស់បំផុតក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសាងសង់បញ្ចប់ជាផ្លូវការ។

អាគារនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន 1Malaysia Development Berhad (1MDB) និងវិនិយោគដោយក្រុមហ៊ុន Mulia Group ដែលផ្តល់និធិដោយរដ្ឋាភិបាល Malaysiaដោយបានចាប់ផ្តើមចាប់ផ្តើមបុកគ្រឹះសាងសង់ក្នុងឆ្នាំ២០១៦ ព្រមទាំងគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ ។

តាមគម្រោងអគារនេះ មានកន្លែងចតរថយន្តចំនួនជាង២០០០ ចំណតសម្រាប់អ្នកដែលជួលអគារនេះ  ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងលក់វត្ថុអនុស្សាវរីយ៍ ការិយាល័​យធ្វើការ និង កន្លែងទស្សនាទេសភាពទីក្រុងទាំងមូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here