ស្វែងយល់ពីអាស៊ាន! រាជវាំងអាថ៌កំបាំងរបស់ស្តេចប្រុយណេ មានភាពអស្ចារ្យកម្រិតណា

0

ដោយវុត្ថា

          ភ្នំពេញ៖ ប្រទេសប្រុយណេជាទូទៅគេហៅថា National of Brunei ស្ថិតឆ្នេរខាងជើងនៃកោះ Borneo ក្នុងអាស៊ីអគ្នេយ៍ ដែលនៅសងខាងនៃប្រទេសនេះ គឺប្រទេសប្រុយណេ និងសមុទ្រចិនខាងត្បូង ដែលមានទីក្រុងឈ្មោះ Bandar seri Begawan។

ប្រទេសប្រុយណេមានប្រជាជនចំនួន៤២៣,១៩៦នាក់  និងផលិតផលក្នុងស្រុក (GDP) សរុបចំនួន១១,៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធានាគារពិភលោកឆ្នាំ២០១៦។

ប្រទេសនេះធ្លាប់ល្បីល្បាញ ដោយសារស្តេចដ៏ស្រស់សង្ហារ និងរាជវាំងដ៏ធំមហិ​មារបស់ទ្រង់ ជាទីដែលមនុស្សជាច្រើនប្រាថ្នាចង់ស្គាល់ និងដឹងពីទឹកដីដ៏អាថ៌កំបាំងនេះ។

ថ្ងៃនេះ Propertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីរាជវាំងដ៏ធំ​និង អស្ចារ្យរបស់ស្តេច Sultan ដែលជារាជវាំងដ៏ធំផុតក្នុងពិភពលោក  គឺ Stana Nurul Iman ដែលជាកន្លែងស្នាក់អាស្រ័យរបស់ស្តេច និងជាកន្លែងធ្វើការរបស់រដ្ឋាភិបាលប្រុយណេ។ រាជវាំងនេះ ត្រូវបានគេសាងសង់នៅជិតមានទន្លេ Brunei River ដែលនៅមិនឆ្ងាយពីទីក្រុង Bandar Seri Begawan ដែលជាទីក្រុងធំរបស់ប្រទេសប្រុយណេ។ រាជវាំងនេះ ជាមជ្ឈមណ្ឌលនៃការរៀបចំពិធីផ្សេងៗ និងក្នុងឪកាសទទួលប្រតិភូ និងបដិសណ្ឌារកិច្ចរបស់ស្តេចSultan។

រាជវាំងនេះ ត្រូវបានគេចាត់ទុកថា ជារាជវាំងឯកជនដ៏ធំបំផុតក្នុងពិភពលោក ( World’s largest residential palace)។

រាជវាំងនេះបាត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨៤ ដែលចំណាយថវិការសាងសង់អស់ចំនួន១,៥ ពាន់លានដុល្លារសហរដ្ឋាអាមេរិក។ រាជវាំងនេះ ត្រូវបានរចនាប្លងដោយស្ថាបត្យករល្បីល្បាញ នៅក្នុងពិភពលោក គឺលោក Khuan Chew ដែលបានរចនាប្លង់អគារខ្ពស់បំផុតរបស់ពិភពលោក គឺអាគារ Burj Al Arab នៅក្នុងទីក្រុង Dubai។

មហារាជវាំងនេះ បានសាងសង់នៅលើទំហំដី២០០,០០០ម៉ែត្រការ៉េ និងបានបំបែកកំណត់ត្រាពិភលោក World Records ជាច្រើន “World’s Largest Residential Palace” ។ អ្វីដែលអស្ចារ្យនោះ គឺរាជវាំងនេះ មានចំនួន១៧៨៨បន្ទប់។ បន្ទប់ទឺកចំនួន ២៥៧  ដែលអាចផ្ទុកមនុស្សបានរហូតដល់៥០០០នាក់។ រាជវាំងនេះផងដែរ ក៏មានកន្លែងចតរថយន្តចំនួន១១១០ចំណត មានអាងហែលទឹកចំនួន៥  មានអំពូលភ្លើង៥៦៤ ធំៗ អំពូលភ្លើងតូចៗចំនួន៥១,០០០ អំពូល  ជណ្តើរឡើងចុះចំនួន៤៤ និងជណ្តើរយន្តចំនួន១៨។

រាជវាំងដ៏ធំនេះ មិនត្រូវបានគេបើកជាសាធារណៈនោះទេ  ព្រោះជាកន្លែងស្នាក់នៅរបស់ស្តេចសូតង់ដែលមានព្រះនាម Sultan Haji Hassanal Bolkiah ដែលព្រះអង្គ​មានតួនាទីជាប្រមុខកងទ័ព និងប្រមុខរដ្ឋនៃប្រទេសប្រុយណេដារ៉សាលីម។ រាជ​វាំងដ៏មហិមានេះ ក៏ជាកន្លែងរដ្ឋាភិបាលប្រុយណេបំពេញការងារ។

លើកលែងតែនៅថ្ងៃបុណ្យឥស្លាមប្រចាំប៉ុណ្ណោះ ដែលគេបើកអោយចូលជាសាធារណៈរយៈពេល១០ថ្ងៃ ក្នុងអំឡុងបុណ្យ Ramadhan៕

LEAVE A REPLY

Please enter your comment!
Please enter your name here